ឯកឧតម្ត អភិបាលរងរាជធានីភ្នពេញលើកឡើងថា៖ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលខណ្ឌចំការមនគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារ:នៅថ្នាក់ក្រោមជាតិ
| ព័ត៌មានជាតិ
SHARE

នេះតាមការលើកឡើងរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញក្នុងពិធីប្រកាសដាក់អោយដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលខណ្ឌចំការមន រសៀលថ្ងៃទី១២ កុម្ភ:នេះនៅអគាកោះពេជ្រ។ ឯកឧត្តមអភិបាលរងបានបន្តអោយដឹងទៀតថាតាមគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាចផ្ទេរមុខងារនិងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុស ត្រូវលើការគ្រប់គ្រងការចាត់ចែងនិងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវានិងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពតម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម ។

ឯកឧត្តម នួន ផារ័ត្នបានបន្ថែមអោយដឹងថាបន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនៅអនុក្រឹត្យចំនួន០៣ ស្តីពីមុខងារនិងរចនាសម្ព័ន្ធថ្មីនៃក្រុង ស្រុក ខណ្ឌរួចមកគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) ក៏បានធ្វើការផ្សព្វផ្សាយដល់រដ្ឋបាលក្រុងស្រុក ខណ្ឌទូទាំងប្រទេសនិងបានដាក់ចេញនូវសេចក្តី ណែនាំស្តីពីការធ្វើសមាហរណកម្មនិងការរៀបចំបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌព្រមទាំងបានពិនិត្យសម្រេចដាក់ចេញសេចក្តីសម្រេចស្តីពីការធ្វើសមាហរណកម្មនិងការរៀបចំបុគ្គលិកនៅតាមការិយាល័យ និងអង្គភាពនៅក្នុងរចនាសម្ព័ន្ធស្រុក ខណ្ឌ ចំនួន ២០៣ ដែលមានចំនួនមន្រ្ដីសរុប១៩៦១២នាក់ក្នុងនោះមន្ត្រីរាជការក្របខណ្ឌ១៦.០៨៨នាក់ និងមន្ត្រីជាប់កិច្ចសន្យាចំនួន ៣.៥២៤នាក់ផងដែរ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអោយដឹងថាសំរាប់រដ្ឋបាលខណ្ឌចំការមនមានការិយាល័យនិងអង្គភាពសរុបចំនួន១១ការិយាល័យ មានមន្ត្រីសរុប២០៩នាក់ ស្រី៥នាក់ក្នុងនោះជាមន្ត្រីរាជការមានចំនួន៦៦នាក់ ស្រី១៨នាក់និងមន្ត្រីជាប់កិច្ចសន្យា១៤៣ នាក់។លោក ថេង សុថុល បានបន្តអោយដឹងដែរថា ការធ្វើសមាហរណកម្មបុគ្គលិក គឺដើម្បី លើកកម្ពស់ប្រសិទ្ធិភាបក្នុងការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន ហេតុដូច្នេះមន្ត្រីបុគ្គលិកទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន អោយកាន់តែសកម្មទ្វេឡើងថែមទៀត ដើម្បីបំរើប្រយោជន៍ប្រជាជនជាតិ និងប្រជាជន៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation