ព័ត៌មានជាតិ

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួឃុំព្រៃកន្លោង សម្តែងការសាទរចំពោះសមិទ្ធផលនានាក្នុងវត្តព្រៃកន្លោង ក្នុងស្រុកពោធ៍រៀង

image

(ព្រៃវែង) ៖ សមិទ្ធផលនានា នៅវត្តព្រៃកន្លោង ស្ថិតនៅក្នុងឃុំព្រៃកន្លោងស្រុកពោធ៍រៀងខេត្តព្រៃវែង បានរៀបចំពីធីបុណ្យសម្ពោធឆ្ឆ្លងប្រគេន និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២០ នេះ ។

ពិធីសម្ពោធនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ស្រ៊ុន លិញ ប្រធាននាយកដ្ឋានភ័ស្តភាសម្ភារៈបច្ចេកទេសក្រសួងមហាផ្ទៃនិងប្រធានក្រុមការងារថ្នាក់ជាតិចុះជួឃុំព្រៃកន្លោង និងលោកជំទាវ ព្រមទាំងមានការចូលរួមពីអាជ្ញាធរដែនដី ព្រះសង្ឃ អាចារ្យ គណះកម្មការ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនកុះករ។

នៅក្នុងរបាយការណ៍របស់គណៈកម្មការសាងសង់បានបញ្ជាក់ថា ការកសាងកុដថ្មីនេះសង់អំពីបេតុង ជញ្ជាំងឥដ្ឋ មានពីជាន់ ប្រក់ក្បឿង ហើយបានចាប់ដំណើរសាងសង់នៅដើមឆ្នាំ២០១៨ ដោយមានការជួយជ្រោមជ្រែងពីឯកឧត្តម ស្រ៊ុន លិញ និងលោកជំទាវ បានឧបត្ថម្ភ គ្រួស២៨ម៉ែត្រគីប ខ្សាច់ចំនួន២៨ម៉ែត្រគីប ស៊ីម៉ងត៍ ១០តោន ព្រមទាំងមានការចូលរួមជាថវិកា ពីឯកឧត្តម លោកជំទាវពុទ្ធបរិស័ទនិងប្រជាពលរដ្ឋ សម្បុរសជននានាជាច្រើនទៀត ដោយបានចូលរួមកសាងសម្ធិផលនានាក្នុងវត្តព្រៃកន្លោងអស់ថវិកាសរុបចំនួន១៥១លានរៀល។

ឯកឧត្តម ស្រ៊ុញ លិញ បានសម្តែងការអបអរសាទរចំសមិទ្ធផលនានាជាច្រើន ដែលបានកើតឡើងក្នុងវត្តព្រៃកន្លោង ក្រោមការចូលរួមបរិចាកធនធានផ្ទាល់ខ្លួនដោយសទ្ធាជ្រះថ្លាពីសម្បុរសជននិងពុទ្ធបរិស័ទជិតឆ្ងាយដើម្បីសម្រេចបាននូវការកសាងសមិទ្ធផលសំរាប់តម្កល់ទុកជាប្រយោជន៍រួមរបស់ព្រះសង្ឃនិងពុទ្ធបរិស័ទក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។ ឯកឧត្តម ស្រ៊ុន លិញ បានលើកឡើងពីគោលនយោបាយរបស់សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាក្រកម្ពុជាបច្ចុប្បន្ននេះប្រជាពលរដ្ឋមាន

មានភាពសម្បាយ រីករាយគឺខុសពីជាង៤០ឆ្នាំ មុនដែលប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច លំបាកវេទនាគ្មានសិទ្ធសេរីភាពអ្វីទាំងអស់ក្នុងរបបប្រជាធិបតេយ្យ។ 

ភាពសុខសាន្តរបស់ប្រជាពលរដ្ឋលើគ្រប់ផ្នែកគ្រប់វិស័យ រួមទាំងវិស័យសាសនាផងអាចកើតឡើងបានអាស្រ័យលើប្រទេសជាតិមានសុខសន្តិភាពស្ថេរភាពនយោបាយដែលសម្តេច តេជោហ៊ុនសែនបានខិតខំប្រឹងប្រែងរកបានដោយលំបាកនិងបន្តរក្សានូវសុខសន្តិភាពនេះសំរាប់ប្រយោជន៍ជាតិនិងប្រជាជនដូច្នេះហើយទើបសម្តេច តេជោតែងតែលើកឡើងនូវពាក្យថាអរគុណសន្តិភាពនិងចូលរួមអរគុណសន្តិភាពទាំងអស់គ្នា ដោយធ្វើយ៉ាងណារួមគ្នាថែរក្សាសន្តិភាពអោយបានស្ថិតស្ថេរគង់វង្សជានិរន្តរ៍ ដើម្បីឱ្យកម្ពុជាឈានឆ្ពោះទៅរកវឌ្ឍនៈភាពនៃការអភិវឌ្ឍលើគ្រប់វិស័យប្រជាពលរដ្ឋរស់នៅជុំគ្នាប្រកបដោយភាពសខដុមរមនាបន្តរហូតដល់កូនចៅជំនាន់ក្រោយបន្តទៀត។

នៅក្នុងឱកាសនេះឯកឧត្តម ស្រ៊ុន លិញ និងលោកជំទាវ រួមជាមួយមន្រ្តីក្រុមការងារបានប្រគេនបច្ច័យដល់ព្រះសង្ឃទុកសម្រាប់កសាងសមិទ្ធផលថ្មីៗក្នុងវត្តព្រៃកន្លោងបន្តទៀតនិងបាននាំយកអំណោយជាសម្ភារៈចែកជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូលោកយាយ លោកតា មាន ក្រណាត់ សសៀវភៅ ប៊ិច  សារុង ព្រមទាំងបានអញ្ជើញកាត់ខ្សែបូរសម្ភោធ ដាក់អោយប្រើប្រាស់នូវសមិទ្ធផលថ្មីៗផងដែរ៕

ព័ត៌មានទាក់ទង...