ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា៖ ក្រៅពីអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ ច្បាប់ស្តីពីសំណង់នឹងបន្តផ្សព្វផ្សាយដល់រូបវ័ន្តបុគ្គលនៃបណ្តាក្រុមហ៊ុនដែលបានចុះបញ្ជី
| ព័ត៌មានជាតិ
SHARE


ភ្នំពេញ៖ ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ បានអញ្ជេីញជាអធិបតីបេីកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់​ ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់​ "លេីកទី២" សរុប១២៤៩នាក់ នាព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងវគ្គផ្សព្វផ្សាយនេះ ឯ.ឧ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ថាក្នុងនាមក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ សូមស្វាគមន៍និងថ្លែងអំណរគុណដល់វិស្វករ ស្ថាបត្យករ ដែលបានចុះបញ្ជីនៅក្នុងគណវិជ្ជាជីវៈទាំង២នេះ ហើយនាពេលនេះអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ វិស្វករ ស្ថាបត្យករក៏បានចូលរួមវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់នេះជាលើកទី២ សរុប១២៤៩រូប ដែលកាលពីលើកទី១ មានអ្នកចូលរួមចំនួន៦៤១រូប ដែលចាត់ទុកថា នេះជាចំនួនដែលមានការកើនឡើង ។ ហើយចំពោះអ្នកនៅសេសសល់មិនទាន់បានចូលរួមគឺក្រសួងនឹងរៀបចំវគ្គផ្សព្វផ្សាយច្បាប់នេះជាលើកចុងក្រោយមួយវគ្គទៀតផងដែរ ដើម្បីបញ្រ្ជាបការយល់ដឹងស្តីពីច្បាប់សំណង់ឱ្យបានទូលំទូលាយជូនពួកគាត់ សំដៅបង្កលក្ខណះងាយស្រួលក្នុងការអនុវត្តការងារហើយនាពេលខាងមុខក្រសួងនឹងធ្វើការផ្សព្វផ្សាយច្បាប់នេះដល់រូបវ័ន្តបុគ្គលបណ្តាក្រុមហ៊ុនដែលបានចុះបញ្ជីដូចគ្នា។

ឯ.ឧឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងអំពីច្បាប់សំណង់ដែលច្បាប់នេះបានធ្វើការជ្រើសរើសរកដៃគូសម្រាប់ជួយគាំទ្រ ហើយដៃគូដែលមានភាពសាកសមគឺយើងជ្រើសរើសយកប្រទេសជប៉ុនដែលប្រទេសនេះចាត់ទុកថា ជាប្រទេសមួយដែលមានស្តង់ដាត្រឹមត្រូវច្បាស់លាស់ហើយងាយស្រួលត្រង់ថាក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាមួយនឹងក្រសួងដីធ្លីគមនាគមន៍ ទេសចរណ៍ នៅប្រទេសជប៉ុន ធ្លាប់បានចុះអនុស្សារណៈយោគយល់គ្នាកាលពីប៉ុន្មានឆ្នាំកន្លងមក ដូច្នេះហើយទើបយើងរៀបចំតាក់តែងច្បាប់សំណង់នេះបានដោយជោគជ័យដោយមានការជួយគាំទ្រពីអ្នកជំនាញការរបស់ជប៉ុនផងដែរ។

ច្បាប់សំណង់នេះមានគោលដៅធានាបាននូវសុវត្ថិភាពនិងភាពរឹងមាំសំរាប់សំណង់ដែលត្រូវសាងសង់ និងធានាផលប្រយោជន៍ជាបុគ្គលនិងសាធារណៈដែលចាត់ទុកថា គោលដៅចំបងទីមួយរបស់ច្បាប់នេះ គឺចង់ឱ្យសំណង់រក្សាបាននូវសុវត្ថិភាពមិនប៉ះពាល់ដល់សុខមាលភាពរឺមានភាពមិនរឹងមាំ ដែលនាំឱ្យមានវិបត្តិដូចដែលធ្លាប់កើតមានកន្លងមកនោះទេ គោលដៅទី២នៃច្បាប់សំណង់គឺការសាងសង់ត្រូវស្ថិតនៅលើដីដែលមានកម្មសិទ្ធត្រូវអនុលោមទៅតាមផែនការប្រើប្រាស់ដីធ្លីប្លង់គោលក៏ដូចជាប្លង់នគរូបនីយកម្មដែលបានរៀបចំ សំណង់ដែលបានសាងសង់ត្រូវគោរពគំលាតរវាងឯកជនទាំងសងខាង រក្សាគម្លាតឱ្យស្របទៅតាមបទដ្ឋាននគរូបនីយកម្ម និងគោរពចំពោះទីតាំងសាធារណៈ ដូចជា លូទឹកនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។

មុននឹងច្បាប់សំណង់នេះត្រូវបានរៀបចំតាក់តែងនោះ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានរៀបចំធ្វើប្លង់គោល ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ដើម្បីដកចេញនូវហេដ្ឋារចនាសម្ព័ន្ធឱ្យអស់ ងាយស្រួលឱ្យប្រជាពលរដ្ឋធ្វើសំណើសុំការសាងសង់សំណង់ដែលនេះបានផ្តល់ផលប្រយោជន៍ចំនួន២ គឺយើងអនុវត្តតាមប្លង់គោលប្រើប្រាស់ដីធ្លីស្របតាមផែនការ ដែលបានរៀបចំពេលដែលសំណង់ត្រូវបានសាងសង់គឺយើងរក្សាគម្លាត ហើយដកចេញនូវហេដ្ឋារចនាសម្ព័ន្ធហើយនោះ ប្រជាពលរដ្ឋក៏មិនមានការភ័យខ្លាច រីឯរដ្ឋក៏មិនតម្រូវឱ្យមានការដោះស្រាយឆ្លើយតបនូវផលប៉ះពាល់ដែលសំណង់បានសង់ហើយមិនគោរពទៅតាមប្លង់គោលនោះដែរ។

ក្នុងគោលដៅនេះហើយនៅក្នុងច្បាប់សំណង់យើងបានរៀបចំយ៉ាងដូច្នេះ ដើម្បីធានានូវប្រក្រតីភាពនិងចូលរួមចំណែកក្នុងការសន្សំសំចៃថវិការបស់ជាតិ ហើយប្រជាពលរដ្ឋក៏មិនមានការភិតភ័យផងដែរ។យើងក៏បានដាក់នូវគោលដៅសំរាប់គាំទ្រដល់វិស័យអចលនទ្រព្យ គាំទ្រដល់អ្នកវិនិយោគដែលពួកគាត់ត្រូវការភាពរឹងមាំនិងជំនឿជឿជាក់។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា បានចាត់ទុកថាការ ជួបជុំគ្នានាពេលនេះគឺដើម្បីពង្រឹងច្បាប់សំណង់ដល់អ្នកមានវិជ្ជាជីវះក្នុងវិស័យសំណង់និងអ្នកត្រួតពិនិត្យបញ្ជាក់អំពីវិស័យសំណង់ឱ្យបានយល់ច្បាស់អំពីច្បាប់សំណង់ងាយស្រួលក្នុងការអនុវត្តការងារអោយមានប្រសិទ្ធិភាព។ ចំពោះគោលដៅដែលច្បាប់សំណង់នេះបានរៀបចំរួចនោះ គឺការថែរក្សានូវបរិស្ថានល្អនិងកុំអោយសំណង់ដែលសាងសង់ឡើងនោះនាំឱ្យមានការប៉ះពាល់ដល់បរិស្ថាន ដោយរាល់សំណង់ទាំងអស់ត្រូវតែមានផ្ទៃបៃតង ហើយការបង្ហូរទឹកកខ្វក់ចេញទៅក្រៅគឺត្រូវសំលាប់មេរោគមុននឹងបង្ហូរទៅកាន់ទឹកសាធារណេៈធ្វើយ៉ាងណាអោយទឹកកខ្វក់នេះកាត់បន្ថយបាននូវជាតិពុលដើម្បីលើកកម្ពស់ដល់សុខមាលភាពនិងកិច្ចគាំពារបរិស្ថានអោយបានល្អប្រសើរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation