អភិបាលរាជធានីភ្នំពេញកោតសរសើរខណ្ឌព្រែកព្នៅដោះស្រាយបញ្ហាប្រឈមចំនួន២ ជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព
| ព័ត៌មានជាតិ
SHARE

អភិបាលរាជធានីភ្នំពេញកោតសរសើរខណ្ឌព្រែកព្នៅដោះស្រាយបញ្ហាប្រឈមចំនួន២ ជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព ដែលធ្វើឲ្យប្រជាពលរដ្ឋមានការគាំទ្រសប្បាយរីករាយ។ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា កិត្តិយសទី១ដែលរដ្ឋបាល ខណ្ឌព្រែកព្នៅទទួលបានពីប្រជាពលរដ្ឋគឺ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាព ខណៈទី២ គឺការរៀបចំសន្តិសុខសណ្តាប់ធ្នាប់បានល្អ ពិសេសការរំដោះចរា ចរណ៍នៅតំបន់ផ្សារព្រែកព្នៅ ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពល រដ្ឋដោយគ្មានការរំខាននិងប្រកបដោយសុត្ថិភាព។

មានប្រសាសន៍ក្នុងពិធីប្រកាសឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌព្រែកព្នៅនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នេះជាការដោះស្រាយបញ្ហាចំពោះមុខជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យខណ្ឌទទួលបានកិត្តិយស។ ទោះជាយ៉ាងណាឯកឧត្តមអភិបាលរាជធានីនៅ តែ ស្នើឲ្យអាជ្ញាធរខណ្ឌ និងអធិការខណ្ឌបន្តដោះស្រាយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នេះបន្តទៀត ដើម្បីនៅតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់អភិបាលខណ្ឌទំាងអស់ ពិសេសខណ្ឌព្រែកព្នៅត្រូវដោះស្រាយ បញ្ហាសំណង់មិនរៀបរយនៅតាមបឹង ប្រឡាយរបស់រដ្ឋ ពោលគឺដោះស្រាយផលប៉ៈពាល់ជូន ប្រជាពលរដ្ឋហើយ កុំអោយពួកគេទៅរស់នៅតាមទីកន្លែងសាធារណៈផ្សេងទៀត ដើម្បីកុំឲ្យដោះ ស្រាយបញ្ហានេះច្រើនដង ឬមិនចេះចប់។ មានប្រសាសន៍សំណេះសំណាលនាឱកាសដែល ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៅរដ្ឋបាលខណ្ឌនេះគឺដើម្បីបម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពពិសេសស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ក្នុងបរិបទប្រទេសកម្ពុជាអនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាលមានគោលបំណងសំខាន់ៗចំនួន៣ គឺដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដំណើរការទៅប្រកបដោយភាពរលូន ដោយ៖

ទី១ គឺការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឲ្យចាក់គ្រឹះនៅមូលដ្ឋានតាមរយៈការបោះឆ្នោតក្រុមប្រឹក្សាខេត្ត- ក្រុង ស្រុក- ខណ្ឌ- ឃុំ -សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ក្នុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋានតាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ទី២ គឺលើកកម្ពស់និងប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ តាមរយៈការនាំមកនូវការនិងរចនាសម្ព័ន្ធគ្រប់គ្រងស្របតាមនយោបាយកំណែទម្រង់វិម្ឈការនិងវិសហមជ្ឈការសំដៅផ្ទេរមុខងារនិងធនធានទៅឲ្យថ្នាក់ក្រោមជាតិដែលនៅមានលទ្ធភាពមានភាពម្ចាស់និងការទទួលខុសត្រូវក្នុងការផ្តល់សេវា និង ការអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីនិងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនានារបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។និង ទី៣ ការលើកកម្ពស់និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានពាក់ព័ន្ធនឹងការដឹកនាំ និងអភិវឌ្ឍមូលដ្ឋានសំដៅចូលរួមកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation