យោធា១,៤០០នាក់បន្ថែមទៀតត្រូវបានបញ្ជូនទៅកាន់ទីក្រុងវូហានដើម្បីជួយទប់ទល់នឹងកូរ៉ូណាវីរុស
| ព័ត៌មានអន្តរជាតិ
SHARE


ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានរាយការណ៍ថាប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជូនបុគ្គលិកពេទ្យយោធាចំនួន១,៤០០នាក់ទៅកាន់ទីក្រុងវូហាន (Wuhan) ដែលជាកន្លែងចាប់ផ្ដើមដំបូងនៃការផ្ទុះឡើងកូរ៉ូណាវីរុសប្រភេទថ្មី។

ទូរទស្សន៍ស៊ីស៊ីធីវី (CCTV) របស់ចិនបានចេញផ្សាយវីដេអូបង្ហាញពីយន្តហោះដឹកជញ្ជូនយោធាធុនធ្ងន់ថ្មីបំផុតរបស់ចិនដែលបានធ្វើដំណើរទៅដល់អាកាសយានដ្ឋានក្នុងទីក្រុងវូហាន (Wuhan) រួមជាមួយបុគ្គលិកពេទ្យយោធា។ ទូរទស្សន៍ស៊ីស៊ីធីវី (CCTV) បានរាយការណ៍ថាយន្ដហោះយោធាចំនួន១១គ្រឿងបានដឹកបុគ្គលិកពេទ្យយោធានិងសម្ភារៈទៅទីក្រុងវូហាន (Wuhan) នៅថ្ងៃព្រហស្បតិ៍នេះ។

ប្រទេសចិននឹងបញ្ជូនបុគ្គលិកពេទ្យយោធាសរុបចំនួន២,៦០០នាក់ទៅទីក្រុងវូហាន (Wuhan) ដោយបុគ្គលិកផ្សេងទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ បច្ចុប្បន្ននេះមានបុគ្គលិកពេទ្យយោធាជាង៤,០០០នាក់ស្រាប់ហើយនៅក្នុងទីក្រុងវូហាន (Wuhan)៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation