សមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រុងបានលុងធ្វើសន្និបាតប្រចាំ
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ លោកជំទាវ ខាំភៀន ប៊ូថងប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តរតនគិរីបានសម្ដែងការកោតសរសើរ ដល់សមិទ្ធផលជាច្រើននៅ ក្នុងខេត្តរតនគិរីដោយមានការរួមចំណែកខិតខំប្រឹង ប្រែងពីសមាគមនារីកម្ពុជាខេត្ត។

លោកជំទាវបានសម្ដែងការកោតសរសើរបែបនេះទៅ កាន់អង្គសន្និបាត នៅរសៀលថ្ងៃទី១៣ខែកុម្ភៈឆ្នាំ ២០២០នៅសាលាក្រុបានលុងក្នុងពិធី សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រុងបានលុង ។

លោកជំទាវបន្តថា សាខាសមាគមនារីកម្ពុជាក្រុងបានលុង បានអនុវត្តការងាយ៉ាងសកម្មប្រកបដោយឆន្ទៈមុតស្រួច ដើម្បីការអភិវឌ្ឍរីកចម្រើន ក្នុងសង្គមជាតិ និងបានលើកកម្ពស់តម្លៃ របស់ស្ត្រីជាមេគ្រួសារឱ្យមានភាពម្ចាស់ការក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ដោយខ្លួនឯង ដោយមិនផ្អែកលើបុរស ដូចកាលពីពេលមុនទៀតឡើយ។ ដូច្នេះសន្និបាតនាពេលនេះ បានប្រារព្ធឡើង ក្នុងខណៈដែលប្រទេសជាតិរបស់យើង មានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ រក្សាបាននូវកំណើនការងារ មានសមធម៌សង្គមនិង មានប្រសិទ្ធិភាពការងារ ដែលប្រជាជនទទួលបាន នូវភាពសប្បាយរីករាយពីកម្ម វិធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ហើយក៏ជាឱកាសមួយ សម្រាប់ស្ត្រី ក្នុងក្រុងបានលុង បានជួបជុំគ្នា ដើម្បីចែករំលែកបទពិសោធន៍ការងារ នៅមូលដ្ឋានក្នុង គោលបំណងលើកកម្ពស់តម្លៃស្រ្តី ក្នុងសង្គមជាតិរបស់យើងផងដែរ។

លោកជំទាវ ខាំភៀន  ប៊ូថង បានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក្នុងរយៈពេលកន្លងមក បានធ្វើឲ្យខេត្តរតនគិរីនិងបានលើកកម្ពស់សោភ័ណភាព មានការរីកចម្រើនលើគ្រប់វិស័យ ។​ហើយជោគជ័យទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា អស់ពីកម្លាំងកាយចិត្ត របស់ថ្នាក់ដឹកនាំសមាគ មនារី និងក្រុមចលនាស្ត្រី ពិសេសសសមាគមនារីខេត្ត ព្រមទាំងការចូលរួមយ៉ាងសកម្ម របស់សមាជិកាសមាគមនារី ទាំងអស់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ខាំភៀន ប៊ូថង បានថ្លែងអំណរគុណ ចំពោះគណៈកម្មាធិការបក្សក្រុង  គណៈអភិបាលខេត្តក្រុង  ក្រុមប្រឹក្សាសង្កាត់ទាំង៤ ភរិយាថ្នាក់ដឹកនាំ សប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រ ទាំងថវិកាស្មារតីនិង ផ្តល់ឱកាស ព្រមទាំងការជួយសម្រួ លឱ្យស្ត្រីគ្រប់លំ ដាប់ថ្នាក់អាចរាប់រង និងសម្រេចបានជោគជ័យ គ្រប់សកម្មភាព ដែលបក្ស រាជរដ្ឋាភិបាលប្រគល់ជូននេះ៕ដោយ៖ប៉េស សារី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation