អគ្គស្នងការរងនគរបាលជាតិ អំពាវនាវអោយកងកម្លាំងពង្រឹងយកចិត្តទុកដាក់ការពារថ្នាក់ដឹកនាំក្នុងឪកាសសន្និបាតរបស់ក្រសួងមហាផ្ទៃ
| ព័ត៌មានជាតិ
SHARE

អគ្គស្នងការរងនគរបាលជាតិ អំពាវនាវអោយកងកម្លាំងពាក់ព័ន្ធយកចិត្តទុកដាក់ ក្នុងការការពា សន្តិសុខ សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំក្នុងឪកាសសន្និបាតរបស់ក្រសួងមហាផ្ទៃនិងលទ្ធផលការងារប្រលងប្រណាំង អនុវត្តគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលនឹងឈានមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ការអំពាវនាវនេះធ្វើឡើងខណៈឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឺម យ៉ាន អគ្គស្នងការរងនគរបាលជាតិជាអធិបតីភាពបើកកិច្ចប្រជុំផែនការការងារសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងមហាផ្ទៃព្រឹកថ្ងៃទី១៤ កុម្ភៈឆ្នាំ២០១៩នេះ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឺម យ៉ានអគ្គស្នងការរងនគរបាលជាតិមានប្រសាសន៍បន្ថែមអោយដឹងថាអាជ្ញាធពាក់ព័ន្ធយកចិត្តទុកដាក់ដល់សុវត្ថិភាពថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមក្នុងពិធីសន្និបាតប្រចាំឆ្នាំ ដែលក្នុងនោះរួមមានការចាត់វិធានការ ការពារសុវត្ថិភាពជូនឥស្សរជនជាន់ខ្ពស់ ការប្រមូលផ្តុំព័ត៌មានពាក់ព័ន្ធ សន្តិសុខ សណ្តាប់ធ្នាប់ ការបង្កើនការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការរៀបចំផែនការប្រើប្រាស់កម្លាំង មធ្យោបាយដើម្បីល្បាត ត្រួតពិនិត្យរៀបចំ សណ្តាប់ធ្នាប់ តាមដងផ្លូវនិងត្រៀមអន្តរាគមន៍ ជុំវិញកន្លែងសន្និបាត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឺម យ៉ាន បានបន្ថែមអោយដឹងថាអាជ្ញាធពាក់ព័ន្ធត្រូវត្រៀមខ្លួនរួចរាល់ក្នុងការជួយសំរួលចរាចរណ៍នៅតាមដងផ្លូវការសម្រួលទីតាំងចំណតសំរាប់សំរួលដល់ការចតយាន្តយន្ត ការដាក់ កម្លាំងសមត្ថកិច្ចនៅតាមទីតាំងចំនុចខ្ពស់ផ្សេងៗនិងការត្រៀមរថយន្តសង្គ្រោះនិងរថយន្តពន្លត់អគ្គីភ័យដើម្បីការពារសុវត្ថិភាពថ្នាក់ដឹកនាំផងដែរ។

គួរបញ្ជាក់ថាពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃនិងធ្វើឡើងចំនួន២ថ្ងៃ ដែលពិធីបើកប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១៩ កុម្ភៈ នៅសាលប្រជុំក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងធ្វើពិធីបិទដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជានៅ រសៀលថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២០ខាងមុខនេះ៕អត្ថបទ​៖ម៉ៅ នរិទ្ធិយ៉ា​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation