ទីភ្នាក់ងារអ.ស.ប៖ មេរោគកូរ៉ូណាវីរុសអាចធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកខាតបង់ប្រាក់ចំណូល៥ពាន់លានដុល្លារ
| ព័ត៌មានអន្តរជាតិ
SHARE

អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិដែលជាទីភ្នាក់ងារពិសេសរបស់អង្គការសហប្រជាជាតិបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុសអាចនឹងធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងពិភពលោកខាតបង់ប្រាក់ចំណូលពី៤ទៅ៥ពាន់លានដុល្លារអាមេរិក។

ទីភ្នាក់ងារនោះបានរាយការណ៍ថាក្រុមហ៊ុនអាកាសចរណ៍ចំនួន៧០បានលុបចោលជើងហោះហើរទាំងអស់ទាំងទៅនិងមកពីប្រទេសចិន ហើយក្រុមហ៊ុន៥០ផ្សេងទៀតបានកាត់បន្ថយប្រតិបត្តិការរបស់ពួកគេ។

ការវាយតម្លៃបឋមបានបង្ហាញថានេះមានន័យថាគឺជាការធ្លាក់ចុះនៃចំនួនអ្នកដំណើរជិត២០លាននាក់ធៀបទៅនឹងការរំពឹងទុកសម្រាប់ត្រីមាសទី១ឆ្នាំ២០២០នេះ។ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិបានបន្តថា តួលេខនៃការធ្លាក់ចុះចំនួនអ្នកដំណើរនោះគឺស្មើនឹងការខាតបង់ប្រាក់ចំណូលរហូតដល់ទៅ៥ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា មនុស្សជិត១ពាន់៥រយនាក់ហើយនៅក្នុងប្រទេសចិនបានបាត់បង់ជីវិតដោយសារមេរោគកូរ៉ូណាវីរុស ខណៈដែលចំនួនអ្នកឆ្លងកើនលើស៦ម៉ឺន៤ពាន់នាក់។ បច្ចុប្បន្នមេរោគនោះបានរាលដាលដល់ប្រទេសជាង២៥ផ្សេងទៀតក្រៅពីប្រទេសចិន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation