អាជ្ញាធររាជធានីភ្នំពេញបើកការដ្ឋានសាងសង់ផ្លូវបេតុងឆ្អឹងដែក១១ខ្សែ ប្រវែងជាង៣គីឡូម៉ែត្រ និងដាក់ប្រព័ន្ធលូជួយរំដោះទឹក
| ព័ត៌មានជាតិ
SHARE

អាជ្ញាធររាជធានីភ្នំពេញបើកការដ្ឋានសាងសង់ផ្លូវបេតុងឆ្អឹងដែក១១ខ្សែ ប្រវែងជាង៣គីឡូម៉ែត្រ និងដាក់ប្រព័ន្ធលូ នៅបុរីឡេង ណាវ៉ាត្រា ក្នុងសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ។ ពិធីបើកការដ្ឋានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី ភ្នំពេញ ព្រឹកថ្ងៃទី១៥ កុម្ភៈនេះ។

មានប្រសាសន៍លើកឡើងក្នុងពិធីបើកការដ្ឋានខាងលើ ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានអោយដឹងថា ការស្ថាបនាផ្លូវខាងលើគឺដើម្បីជាប្រយោជន៍សាធារណៈផងរួមទាំងឯកជនផងដែរ ក្នុងការវិនិយោគផ្សេងៗគឺត្រូវចំណេញទាំងសងខាងទាំងរដ្ឋនិងឯកជន ឯកឧត្តមបានបន្តអោយដឹងថាវិស័យឯកជនប្រៀបបាននិងទូរថភ្លើង ហើយវិស័យរដ្ឋដូចជាក្បាលរថភ្លើង ទាំងពីររួមបញ្ចូលគ្នាទើបអាចដំណើរការបានដោយរលូន ឯកឧត្តម បន្តអោយដឹងថា ប្រទេសជាតិមួយដែលរីកចម្រើនខ្លាំងដាច់ខាតត្រូវតែមានការចូលរួមពីវិស័យឯកជន។ ជាក់ស្ដែងនៅពេលនេះ ក្រុមហ៊ុនឯកជន ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុបបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធ តំបន់នេះទៅអនាគតនឹងក្លាយជាទីក្រុងដ៏តូចមួយដែលមានផ្ទៃពណ៌បៃតង។

អភិបាលរងរាជធានីភ្នំពេញឯកឧត្តម ស៊ុយ សេរិទ្ធ បានមានប្រសាសន៍បញ្ជាក់ផងដែរថា ពីមុនមកតំបន់នេះជាតំបន់ដែលលិចទឹក តែក្រោយពីមានការអភិវឌ្ឍដោយក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប មកគឺបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នេះជាច្រើន។ជាក់ស្តែងនៅពេលនេះ ក្រុមហ៊ុនសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាផ្លូវចំនួន១១ខ្សែដែលមានប្រវែងជាង៣គីឡូម៉ែត្រ និងដាក់ដាក់ប្រព័ន្ធលូផងដែរ ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។

លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា វិស័យឯកជន មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ក្នុងមូលដ្ឋានកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។លោកហែម ដារិទ្ធិបានបន្ថែមអោយដឹងថា គំរោងដែលត្រូវបើកការដ្ឋានស្ថាបនានៅពេលនេះរួមមានផ្លូវបេតុងឆ្អឹងដែកមានប្រវែងសរុប ៣៧៩៤ ម៉ែត្រនិងដាក់ប្រព័ន្ធលូបង្ហូរទឹកប្រវែង ៤៨៧០ម៉ែត្រ សរុបជាទឹកប្រាក់ចំនួន៨៧២៤៧១ ដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ក្នុងខណ្ឌពោធិ៍សែនជ័យ៕
អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation