លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ជំរុញឱ្យអធិការស្រុក ក្រុង បង្កើនកាហ្វឹកហាត់ កាយសម្បទាកម្លាំងនគរបាលកងអន្តរាគមន៍ពិសេស
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានដឹកនាំគណស្នងការនិងមន្ត្រីនគរបាលជំនាញពិនិត្យឧបករណ៍ សម្ភារៈ ហ្វឹកហាត់កាយសម្បទា កម្លាំង នគរបាលកងអន្តរាគមន៍ពិសេស និងពិនិត្យឧបករណ៍សម្ភារៈ ត្រៀម បម្រុងផ្សេងៗសម្រាប់កិច្ចអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដូចជា រថយន្តពន្លត់អគ្គិភយ័ជាដើម ដោយយកគំរូតាមអធិការដ្ឋាននគរបាលស្រុកព្រៃនប់។

មានប្រសាសន៏ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានសង្កាត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៏ជាអ្នកអនុវត្តន៏ច្បាប់បម្រើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មន្ត្រីនគរបាលទាំងអស់ត្រូវមានការសម្បទារឹងមាំ ដូចនេះគ្រប់អធិការក្រុង ស្រុកទាំងអស់បង្កើនការហ្វឹកហាត់ កាយសម្បទាកម្លាំងនគរបាលកងអន្តរាគមន៍ពិសេសដើម្បីត្រៀមអន្តរាគមន៏គ្រប់ពេលវេលា នៅពេលដែលមានបទល្មើស ជាពិសេសក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋក្នុងពេលមានគ្រាអាសន្ន។

ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានអញ្ជើញជាអធិបតី ប្រកាសតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក័ដល់មន្ត្រីនគរបាលស្រុករួមមានស្រុកព្រៃនប់, ស្រុកកំពង់សីលា,និងស្រុកស្ទឹងហាវ ដែលពិធីនេះធ្វើរួមគ្នានៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។

ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ និងគណៈស្នងការ ក៏បានរៀបចំបាច់ផ្កាជូនកងកម្លាំងទាំងអស់ សម្រាប់ទិវាក្តីស្រឡាញ់ ១៤កុម្ភៈ បង្ហាញនូវការស្រឡាញ់ លើកទឹកចិត្តចំពោះកងកម្លាំងទាំងអស់ដែលបានខិតខំបំពេញភារកិច្ចកន្លងមក៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation