សម្តេចតេជោចុះជួប​​សំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១​ម៉ឺន៧ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៣ នៅខេត្តតាកែវ​
| ព័ត៌មានជាតិ
SHARE

តាកែវ ៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃ​ទី២០ ខែមិថុនា​​ បានបន្ត​ជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី សរុបចំនួន ជាង១ម៉ឺន៧ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៣ នៅក្នុងខេត្តតែកែវ។
តាមរបាយការណ៍របស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យ​ដឹងថា ​នេះ គឺជាជំនួបលើកទី៤៥ហើយ គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក ដោយមានកម្មករ និយោជិត សរុបជាង៥៨ម៉ឺននាក់ បានជួបសំណេះសំណាលជាមួយ សម្តេចតេជោ។


ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹង​ដែរថា រោងចក្រ សហគ្រាស ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនី ជួបសំណេះសំណាល ជាមួយសម្តេចតេជោនាពេលនេះ មកពីក្រុងដូនកែវចំនួន៤ ស្រុកសំរោងចំនួន៤ ស្រុកព្រៃកប្បាសចំនួន២ ស្រុកត្រាំកក់ចំនួន២ និងស្រុកទ្រាំងចំនួន១ ដែលមានអ្នកវិនិយោគមកពី ប្រទេសចិនចំនួន១២ និងខ្មែរចំនួន១។ រោងចក្រ សហគ្រាសទាំង១៣នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន១១ និង ផលិតស្បែកជើងចំនួន២។ ផលិតផលផលិតចេញពីរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។


សូមជម្រាបថា បច្ចុប្បន្នខេត្តតាកែវ មានសហគ្រាស គ្រឹះស្ថានចំនួន១៤៤ មានកម្មករនិយោជិត ជាង៤ម៉ឺន៦ពាន់នាក់ ក្នុងនោះ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង មានចំនួន៣៧ ​ដែលមានប្រាក់ឈ្នួល សរុបប្រមាណ ជិត៧៨លានដុល្លារក្នុងមួយឆ្នាំ៕


អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation