ថៃរកឃើញអ្នកឆ្លងមេរោគកូរ៉ូណាវីរុស១ករណីទៀត ហើយនឹងបង្កើនការត្រួតពិនិត្យលើអ្នកដំណើរចូលមកក្នុងប្រទេស
| ព័ត៌មានអន្តរជាតិ
SHARE

ថៃ ៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាសនៅថ្ងៃចន្ទនេះថាគេបានរកឃើញអ្នកឆ្លងមេរោគកូរ៉ូណាវីរុស១ករណី ទៀត ដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះឡើងដល់៣៥នាក់ចាប់តាំងពីខែមករាមក។

អាជ្ញាធរបានបន្តថាពួកគេនឹងបង្កើនការត្រួតពិនិត្យលើអ្នកដំណើរដែលមកពីប្រទេសសិង្ហបុរីនិងជប៉ុនដើម្បីជាការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃមេរោគនោះ។

មន្ត្រីថៃបានឲ្យដឹងថា ករណីថ្មីនោះគឺជាស្ត្រីជនជាតិចិនវ័យ៦០ឆ្នាំម្នាក់ដែលសមាជិកគ្រួសាររបស់គាត់សរុប៨នាក់ទៀត ក៏បានឆ្លងមេរោគនោះផងដែរ។

មកទល់ពេលនេះ អ្នកឆ្លងមេរោគកូរ៉ូណាវីរុសនៅក្នុងប្រទេសថៃចំនួន១៥នាក់បានជាសះស្បើយ ខណៈដែល២០នាក់ទៀត កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។

មនុស្សប្រហែល១,៧៧០នាក់នៅក្នុងប្រទេសចិនបានបាត់បង់ជីវិតដោយសារមេរោគនោះ ហើយប្រទេសសិង្ហបុរីនិងជប៉ុន គឺជាប្រទេស២ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុតក្នុងចំណោមប្រទេសជាច្រើនទៀតក្រៅពីប្រទេសចិន។

លើសពីនេះទៀត ថៃនឹងមិនអនុញ្ញាតឲ្យជនជាតិបរទេសណាមួយដែលជាអ្នកដំណើរនៅលើនាវាកម្សាន្ត Westerdam ដែលបច្ចុប្បន្នបានចូលចតនៅកម្ពុជាចូលក្នុងប្រទេសឡើយបន្ទាប់ពីស្ត្រីជនជាតិអាមេរិកម្នាក់ត្រូវបានធ្វើតេស្តរកឃើញផ្ទុកមេរោគកូរ៉ូណាវីរុសនៅម៉ាឡេស៊ីកាលពីថ្ងៃចុងសប្តាហ៍៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation