មនុស្សយ៉ាងហោច១០នាក់ បាត់បង់ជីវិត ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត នៅប៉ាគីស្ថាន
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមមន្រ្តី បាននិយាយថា យ៉ាងហោចណាស់មនុស្ស១០នាក់ បានស្លាប់នៅក្នុងការបំផ្ទុះអត្តឃាតមួយ ដែលបានបុករថយន្តប៉ូលីសមួយ នៅភាគនិរតី ប្រទេសប៉ាគី ស្ថានកាលពីថ្ងៃច័ន្ទ។

បុគ្គលិកប៉ូលីសពីរនាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែក នៅក្នុងទីក្រុង Quetta ទីរួមខេត្ត Balochistan ដែលមានព្រំប្រទល់ ជាប់អាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់។

បុគ្គលិកមន្ទីរពេទ្យមួយ បានប្រាប់រ៉យទ័រថា ពួកគេបានទទួលសាកសព ១០ នាក់ និង ៣៥ នាក់រងរបួស នៅក្នុងមន្ទីរពេទ្យស៊ីវិល។ មន្ត្រីប៉ូលីសជាន់ខ្ពស់ម្នាក់ បញ្ជាក់ថា មន្ត្រីប៉ូលីសពីរនាក់ស្ថិតក្នុងចំណោមអ្នកស្លាប់នោះ។

លោក Abdul Razzaq Cheema មេប៉ូលិស Quetta បានប្រាប់ក្រុមអ្នកយកព័ត៌មានថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតរូបនេះ ចង់តម្រង់គោលដៅប្រមូលផ្តុំក្រុមសាសនា ប៉ុន្តែបានបំផ្ទុះខ្លួនឯងនៅពេល ដែលប៉ូលីសបញ្ឈប់គាត់។ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវភ្លាមៗ ចំពោះការបំផ្ទុះគ្រាប់បែកនោះឡើយ។

ក្រុមបំបែកខ្លួនបាឡូ ក៏ដូចជាក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីត និងស៊ុននី ប្រតិបត្តិការនៅក្នុងខេត្តនេះ និងបានធ្វើការវាយប្រហារស្រដៀងគ្នានេះ កាលពីមុន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation