ចិន និងអាស៊ាន នឹងរៀបចំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេស ស្តីពីការផ្ទុះឡើង នៃមេរោគកូរ៉ូណាវីរុស
| ព័ត៌មានអន្តរជាតិ
SHARE


អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានប្រកាសកាលពីថ្ងៃច័ន្ទថា ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន នឹងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេស ស្តីពីការផ្ទុះឡើង នូវវីរុសឆ្លងថ្មីនេះ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃសុក្រ។

នៅក្នុងសន្និសីទកាសែតមួយ នៅទីក្រុងប៉េកាំង លោក Geng និយាយថា ប្រទេសចិន និងប្រទេសអាស៊ាន មានប្រពៃណីនៃការជួយគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយក្ដីបាម្ភ។ ភាគីទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ចាប់តាំងពីមានការផ្ទុះឡើង នៃជំងឺរលាកសួតរ៉ាំរ៉ៃ។ នៅថ្ងៃទី ២០ ខែកុម្ភៈភាគីទាំងពីរ នឹងបើកកិច្ចប្រជុំពិសេស ថ្នាក់រដ្ឋមន្រ្តីការបរទេស ស្តីពីបញ្ហាជំងឺរលាកសួតប្រភេទថ្មី ដែលផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ ស្តីពីការរួមគ្នាដោះស្រាយការរីករាលដាល និងរួមគ្នាការពារសុខភាព និងសុវត្ថិភាព របស់ប្រជាជនក្នុងតំបន់។

កិច្ចប្រជុំនេះ នឹងត្រូវដឹកនាំដោយក្រុមប្រឹក្សារដ្ឋចិន និងរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាងយី និងលោកស្រី តូដូរ៉ូឡូប៉េហ្សិន រដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីន ជាអ្នកសម្របសម្រួល សម្រាប់ទំនាក់ទំនងចិន - អាស៊ានហើយនឹងមានការចូលរួម ពីរដ្ឋមន្ត្រីការបរទេស នៃប្រទេសសមាជិកអាស៊ានទាំង ១០ ។ នេះបើយោងតាមលោក Geng ។

លោក Geng និយាយថា នៅក្នុងកិច្ចប្រជុំលោកវ៉ាង នឹងណែនាំនូវវិធានការណ៍រឹងមាំ របស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅ ជាមួយរដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសអាស៊ានស្តីពីការធ្វើការរួមគ្នា ដើម្បីដោះស្រាយការរីករាលដាលនេះ ដើម្បីជំរុញឱ្យភាគីទាំងពីរបង្កើន វិធានការបង្ការ និងត្រួតពិនិត្យរួមគ្នា និងរក្សាការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គម។

អ្នកជំនាញសុខភាព មកពីប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ក៏នឹងមានការប្រជុំរួមគ្នា ដើម្បីដោះស្រាយវិបត្តិសុខភាពមួយនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation