ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងបញ្ជូនយន្តហោះប្រធានាធិបតីទៅជម្លៀសពលរដ្ឋខ្លួនដែលជាប់នៅលេីនាវាកម្សាន្តដែលរងផលប៉ះពាល់ដោយវីរុស​ Covid-19 នៅជប៉ុន

image

យន្តហោះប្រធានាធិបតីកូរ៉េខាងត្បូងមួយគ្រឿងបានចាកចេញពីកូរ៉េខាងត្បូងទៅកាន់ប្រទេសជប៉ុននៅថ្ងៃអង្គារនេះដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីនាវាទេសចរណ៍មួយគ្រឿងដែលរងការវាយប្រហារដោយវីរុស​ Covid-19។ 

យន្ដហោះនេះត្រូវបានបញ្ជូនទៅកាន់អាកាសយានដ្ឋានហាណេដា​ (Haneda) ក្នុងប្រទេសជប៉ុនដើម្បីដឹកពលរដ្ឋកូរ៉េខាងត្បួងចេញពីនាវាទេសចរណ៍​ Diamond Princess នៅកំពង់ផែយ៉ូកូហាម៉ា​។  

រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថាមានជនជាតិកូរ៉េខាងត្បូង១៤នាក់នៅលេីនាវានោះដោយ៥នាក់ចង់វិលត្រលប់មកកូរ៉េខាងត្បូងវិញ។ យន្តហោះនេះរបស់កូរ៉េខាងត្បូងត្រូវបានរំពឹងថានឹងទៅដល់កូរ៉េខាងត្បូងវិញនៅថ្ងៃពុធ។ 

នាវាទេសចរណ៍​ Diamond Princess ត្រូវបានរដ្ឋាភិបាលជប៉ុនដាក់ឲ្យនៅដាច់ដោយឡែកពីគេក្នុងឆ្នេរសមុទ្រក្រុង​យ៉ូកូហាម៉ា។ នាវានេះជាកន្លែងដែលមានមនុស្សឆ្លងវីរុស​ Covid-19 ច្រេីនជាងគេក្រៅពីប្រទេសចិនដោយមនុស្សជាង៤០០នាក់បានឆ្លងក្នុងចំណោមអ្នកជិះនៅលេីនោះប្រហែល៣,៧០០នាក់៕