រដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់ម៉ូតូដឹកសំរាម ដល់ខណ្ឌចំនួន៤ ដែលនៅមិនទាន់បានទទួល គឺខណ្ឌកំបូល ព្រែកព្នៅ ច្បារអំពៅ និងខណ្ឌដង្កោ
| ព័ត៌មានជាតិ
SHARE

រដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់ម៉ូតូដឹកសំរាម ដល់ខណ្ឌចំនួន៤ ដែលនៅមិនទាន់បានទទួល គឺខណ្ឌកំបូល ព្រែកព្នៅ ច្បារអំពៅ និងខណ្ឌដង្កោ ។ពិធីប្រគល់ម៉ូតូដឹកសំរាមបែប ទំនើបធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញនៅរសៀលថ្ងៃ ទី១៨ កុម្ភៈនេះ នៅរដ្ឋបាលរាជរាជធានីភ្នំពេញ។

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា នេះជាលើកទី៣ ហើយដែឡរដ្ឋបាលរាជធានីភ្នំពេញធ្វើការប្រគល់ជូនម៉ូតូដល់បណ្តាខណ្ឌទាំងអស់ក្នុងរាជធានី ដើម្បីចូលរួមចំណែកក្នុងការងារសំអាតបរិស្ថាន ជាពិសេសការប្រមូលសំរាមនៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ ដើម្បីសោភណ្ឌភាព និងអនាម័យ។ ឯកឧត្តមអភិបាលរងបន្តអោយដឹងថា ម៉ូតូដែល ប្រគល់ជូននាល្ងាចថ្ងៃនេះមានចំនួន២៨ គ្រឿង ហើយនេះជាលើកទី៣ហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញបានប្រគល់ម៉ូតូប្រភេទនេះទៅឲ្យបណ្ដាសង្កាត់ ទំាង១០៥នៅក្នុងរាជធានីភ្នំពេញ ហើយក៏ជាលើក ចុងក្រោយ ដើម្បីយកទៅធ្វើសកម្មភាព ដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញឱ្យមានលក្ខណៈល្អប្រសើរឡើងមួយកម្រិតថែមទៀត។

គួរបញ្ជាក់ថា ដើម្បីចូលរួមថែរក្សាអនាម័យ និងសោភ័ណ្ឌភាពទីក្រុង ពិសេសដើម្បីចូលរួមប្រមូលសំរាមក្នុងរាជធានី រដ្ឋបាលរាជធានីភ្នំពេញបានឧបត្ថម្ភម៉ូតូដឹកសំរាម បែបទំនើបចំនួន៣លើករួចមកហើយ ដែលលើកទី១ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី បានប្រគល់ម៉ូតូដឹកសំរាមប្រភេទទំនើបនេះ ជូនដល់ខណ្ឌចំនួន៤ គឺខណ្ឌជ្រោយចង្វារ, ខណ្ឌដូនពេញ, ខណ្ឌចំការមន និងខណ្ឌបឹងកេងកង។ លើកទី២ នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០បានប្រគល់ម៉ូតូដឹកសំរាមនេះជូន ខណ្ឌច្បារអំពៅ ចំនួន៦គ្រឿង, ខណ្ឌពោធិ៍សែនជ័យ ចំនួន ៧គ្រឿង, ខណ្ឌមានជ័យចំនួន ៧គ្រឿង ខណ្ឌទួលគោក ចំនួន ១០គ្រឿង, ខណ្ឌ៧មករា ចំនួន ៣គ្រឿង, ខណ្ឌសែនសុខ ចំនួន ៦គ្រឿង និងរដ្ឋាករស្វយ័តផ្សារធំថ្មី ចំនួន ១គ្រឿង និងលើកទី៣ចុងក្រោយនៅរសៀលនេះឯកឧត្តមកើត ឆែបានប្រគល់ម៉ូតូដឹកសំរាមនេះបង្គ្រប់ចំនួន២៨គ្រឿងទៀតទៅសង្កាត់មួយចំនួននៅក្នុងរាជធានីភ្នំពេញ ៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation