ព័ត៌មានជាតិ

ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកស្វាយអន្ទរ ជិត ១០០០អង្គ/នាក់ បានដង្ហែក្បួនថ្មើរជើង ក្រោមប្រធានបទ “កម្ពុជាស្រឡាញ់សន្តិភាព” និងបង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព

image


ព្រៃវែង៖ រដ្ឋបាលស្រុកស្វាយអន្ទរ បានរៀបចំដង្ហែក្បួនថ្មើរជើង “កម្ពុជាស្រលាញ់សន្តិភាព” (Cambodia Love Peace) និងបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី ដោយមានការនិមន្ត និងអញ្ចើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ សរុបប្រមាណ ៩០២៨អង្គ/នាក់។

ការដង្ហែក្បួននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯក ភាពជាតិ ជាពិសេសបង្ហាញពីឆន្ទះទៅកាន់ពិភពលោកទាំងមូល ពីការស្រលាញ់សន្តិភាពរបស់ប្រជាជនកម្ពុជា។

មន្រ្តីសង្ឃជាន់ខ្ពស់ស្រុកស្វាយអន្ទរ បានមានសង្ឃដីការថា ធម្មយាត្រាដើម្បីសន្តិភាព ដែលរៀបចំដោយគណៈសង្ឃ និងរដ្ឋបាលស្រុកស្វាយអន្ទរ បានចាប់ផ្តើមចេញដំណើរពីរវត្តពោធិដ្ឋាន(វត្តថ្លាវ) ដើម្បីឆ្ពោះទៅកាន់រង្វង់មូលស្រុកស្វាយអន្ទរ ក្នុងគោលបំណង ១-សុំបិណ្ឌបាត្រឱ្យមានការគោរពបទឈប់បាញ់ជានិរន្តន៍ នៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) ២-សុំបិណ្ឌបាត្រភាគីថៃ ដោះលែងកងទ័ពខ្មែរទាំង១៨រូប ដែលត្រូវចាប់ជាចំណាប់ខ្មាំង ក្នុងនាមប្រទេសទាំងពីរជាអ្នកគោរពកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា និង ៣-សុំបិណ្ឌបាត្រឱ្យរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ រក្សាសន្តិភាព សុវត្ថិភាព និងស្ថិរភាពសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរជានិរន្តន៍៕

អត្ថបទ៖ មិន ភក្តី