ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ ស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី១
| ព័ត៌មានជាតិ
SHARE

ស្ពានអាកាសថ្មើជើងគឺជាស្ពានមួយដែលផ្តល់ភាពងាយស្រួលសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងជាពិសេសនោះគឺសិស្សសាលាតែម្តងដែលចំណាយពេលសាងសង់ដើម្បីភាពងាយស្រួលក្នុងការធ្វើដំណើរ។

ស្ពានថ្មើរជើងផ្សារដើមគរ ដែលមានបណ្ដោយប្រវែង២៧ម៉ែត និងទទឹងប្រវែង៣ម៉ែត លទ្ឋផលសម្រេចបាន ៨៥% និងអាចរួចរាល់នៅថ្ងៃទី៥ ខែមិនា ខាងមុខ ការដ្ឋាន នឹងត្រូវស្ទូចតម្លើងគ្រោងដែកតួស្ពាន នៅយប់ថ្ងៃទី១៩ខែកុម្ភៈនេះ​។

គួរំលឹកផងដែរកាលពីរសៀលថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៩ មន្ទីរសាធារណការ រាជធានី ភ្នំពេញ បានសរសេរលើ ទំព័រ ហ្វេស ប៊ុក ផ្លូវការ ថា ៖ «រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំសាងសង់ស្ពានថ្មើរជើងចំនួន ២ទីតាំង គឺនៅភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុបផ្សារដើមគរ សម្រាប់សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវ»។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅរាជធានីភ្នំពេញមានស្ពាន ថ្មើរជើងនេះ នៅជម្ពូវ័ន្ត ផ្លូវជាតិលេខ៤ និង នៅចំណុចភ្លើងស្តុបរង្វង់មូលនាង គង្ហីងដោយជោគជ័យ៕
អត្ថបទ៖ ម៉ៅ​ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation