ព័ត៌មានអន្តរជាតិ

ចំនួនអ្នកឆ្លងកូរ៉ូណាវីរុសប្រភេទថ្មីថយចុះ១៦ថ្ងៃជាប់គ្នានៅតាមកន្លែងផ្សេងខាងក្រៅខេត្តហូប៉ី

image

គណៈកម្មការសុខភាពជាតិរបស់ចិនបានឲ្យដឹងថាចំនួនករណីឆ្លងកូរ៉ូណាវីរុសប្រភេទថ្មី​ ឬ​ COVID-19 បានធ្លាក់ចុះជាបន្តបន្ទាប់​អស់រយៈពេល១៦ថ្ងៃជាប់គ្នាមកហេីយគិតចាប់ពីថ្ងៃទី៣ខែកុម្ភៈមកនៅក្នុងតំបន់នានាខាងក្រៅខេត្តហូប៉ី​ (Hubei) ដែលជាកន្លែងចាប់ផ្ដេីមដំបូងនៃការផ្ទុះឡេីងនៃវីរុសនេះ។

ប្រទេសចិនបានបញ្ជាក់ថាមានករណីឆ្លងថ្មីតែ៤៥នាក់ប៉ុណ្ណោះនៅក្នុងតំបន់នានានៅខាងក្រៅខេត្តហូប៉ី​(Hubei) កាលពីថ្ងៃពុធដែលជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី៨៩០ករណីកាលពីថ្ងៃទី៣​ ខែកុម្ភៈ​ និងធ្លាក់ចុះ១១ករណីតិចជាងថ្ងៃទី១៨ ខែកុម្ភៈ។

ហើយករណីអ្នកបាត់បង់ជីវិតថ្មីចំនួន៦នាក់ត្រូវបានគេរាយការណ៍នៅក្នុងតំបន់ហេប៉ី​ (Hebei), សៀងហៃ​ (Shanghai), ហ្វូជាន​ (Fujian), សានទុង​ (Shandong),​ យុនណាន​ (Yunnan) និងសានហ្ស៊ី​ (Shaanxi) ដោយក្នុងមួយតំបន់មានអ្នកបាត់បង់ជីវិតម្នាក់។

ជាមួយគ្នានោះចំនួនអ្នកដែលបានជាសះស្បេីយពីវីរុសនេះហេីយបានចាកចេញពីមន្ទីរពេទ្យគឺច្រេីនជាងចំនួនអ្នកដែលឆ្លងថ្មី២ថ្ងៃជាប់គ្នាមកហេីយ៕