ក្រសួងវប្បធម៌ ព្រមានជាថ្មីចំពោះការថតចម្លងតូរ្យតន្ត្រី សិល្បៈ អក្សរសាស្រ្តដែលគ្មានអ្នកទទួលមរតក
| ព័ត៌មានជាតិ
SHARE

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមានសាជាថ្មី ដោយចាត់ការតាមផ្លូវច្បាប់ ចំពោះអង្គភាពផ្សាយ ក្រុមហ៊ុនផលិតកម្ម សិល្បករ សិល្បការិនី និងបុគ្គលមួយចំនួនក្នុងនិងក្រៅប្រទេស ចំពោះការចម្លងស្នាដៃអក្សរសាស្ត្រ សិល្បៈ ឬ តូរ្យតន្ត្រីគ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍ ដើម្បីយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ពីក្រសួងវប្បធម៌ ចុះថ្ងៃទី២០កុម្ភៈ ឲ្យដឹងថា រាល់សកម្មភាពផលិតឡើងវិញ សម្ដែងឡើងវិញ ថតបញ្ចូលជាសោតទស្សន៍ ឬកែប្រែចំណងជើង ខ្លឹមសារដែលធ្វើឱ្យខូចទម្រង់ស្នាដៃដើម ហើយបង្ហោះតាមបណ្ដាញសង្គម Facebook និង YouTube ជាដើម ដោយគ្មានការអនុញ្ញាតពីក្រសួង នឹងត្រូវប្រឈមមុខនឹងច្បាប់ នៃព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៨ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៣។ ទង្វើនេះ គឺជាការរំលោភបំពានលើសិទ្ធិសីលធម៌ និងសិទ្ធិបេតិកភណ្ឌរបស់អ្នកនិពន្ធ ដូចចែងក្នុងច្បាប់។

ក្រសួង នឹងចាត់វិធានការនានា គឺក្នុងគោលបំណងការពារ និងលើកស្ទួយស្នាដៃដើម និងការបង្កើតថ្មីខាងវិស័យវប្បធម៌ ដែលជាផ្នែកមួយក្នុងការជំរុញឧស្សាហកម្មវប្បធម៌នៅកម្ពុជា ឱ្យកាន់តែរីកចម្រើន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation