ព័ត៌មានជាតិ

ទីក្រុងស្អាត មិនមែនពឹងផ្អែកតែទៅលើមន្ត្រី តែពឹងផ្អែកលើការចូលរួមពីទាំងអស់គ្នា

image

ភ្នំពេញ៖ « ទីក្រុងស្អាត គឺមិនមែនពឹងផ្អែកតែទៅលើ មន្ត្រី មេភូមិចៅសង្កាត់ រឺអ្នកប្រមូលសំរាមនោះទេ គឺបញ្ហានេះគឺត្រូវពឹងផ្អែកទៅលើការចូលរួមទាំងអស់គ្នាពីប្រជាពលរដ្ឋទើបអាចទទួលបានទីក្រុងស្អាត»។

នេះជាការលើកឡើងរបស់ លោក ឡាយ សំរិទ្ធ អភិបាលរងក្រុងតាខ្មៅ ក្នុងសកម្មភាពរបស់ព្រះសង្ឃ និងសិស្សនិស្សិតមួយចំនួន ក្នុងការដើររើស និងប្រមូលសំរាមនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ កន្លែងសាធារណៈ និងតាមដងផ្លូវជាច្រើនក្នុងក្រុងទឹកខ្មៅ ។ 

លោកអភិបាលរងក្រុងតាខ្មៅ បានបន្តថា សកម្មភាពនៅពេលនេះវាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែក ផ្សព្វផ្សាយអប់រំ ដើម្បីផ្លាស់ប្តូរនូវផ្នត់គំនិតរបស់យុវជនជំនាន់ក្រោយ ឲ្យបានយល់ដឹងអំពីការសំអាតបរិស្ថានទីក្រុង និងទីសាធារណៈនានា ដើម្បីកុំអោយមានសំរាមដែលបង្ករអោយបាត់សោភណ្ឌ័ភាពទីក្រុង ។

លោក ឡាយ សំរិទ្ធ បានបន្តទៀតថា ការផ្លាស់ប្ដូរផ្នត់គំនិតរបស់មនុស្សគឺមិនអាចធ្វើបានភ្លាមនោះទេ យើងត្រូវផ្លាស់ប្ដូរចាប់ពីបឋមសិក្សារហូតដល់ពួកគាត់ធំពេញវ័យ ដើម្បីឲ្យពួកគាត់បន្តផ្លាស់ប្ដូរផ្នត់គំនិតនេះដល់កូនចៅ និងអ្នកជំនាន់ក្រោយៗទៀតអំពីបញ្ហាបរិស្ថាន ដូច្នេះគ្រាន់យើងទាំងអស់គ្នាប្រកាន់ក្នុងចិត្តថា យើងម្នាក់ៗ មិនត្រូចោលសំរាមពាសវាលពាសកាល គ្មានសណ្ដាប់ធ្នាប់ បន្តទៀត ទើបអាចជួយធ្វើឲ្យបរិស្ថានទីក្រុង និងប្រទេសជាតិរបស់យើងបានស្អាតយ៉ាងពិតប្រាកដ៕អត្ថបទ គិន ច័ន្ទពុទ្ធិ