អាជ្ញាធរកូរ៉េខាងត្បូងចាប់ផ្ដេីមបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីផ្សារក្នុងទីក្រុងសេអ៊ូល
| ព័ត៌មានអន្តរជាតិ
SHARE

សេអ៊ូល ៖ ការងារបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីសាធារណៈក្នុងប្រទេសកូរ៉េខាងត្បូងបានចាប់ផ្ដើមធ្វើឡើងនៅថ្ងៃច័ន្ទនេះ ក្នុងគ្រាដែលអាជ្ញាធរកំពុងព្យាយាមទប់ស្កាត់ការរីករាលដាលនៃកូរ៉ូណាវីរុសប្រភេទថ្មីដែលកំពុងកើតមានពាសពេញទ្វីបអាស៊ី។

បុគ្គលិកសុខាភិបាលបានបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារក្នុងទីក្រុងសេអ៊ូលនៅព្រឹកថ្ងៃចន្ទនេះខណៈដែលអ្នកដើរផ្សារនិងអ្នកលក់ដូរសុទ្ធតែពាក់ម៉ាស់ការពារផ្លូវដង្ហើម។ នៅថ្ងៃចន្ទនេះដែរក្រុមមន្រ្តីបានបញ្ជាក់ថាមានមនុស្សចំនួន១៦១ថែមទៀតបានឆ្លងវីរុស COVID-19 ដែលនេះធ្វើឲ្យចំនួនអ្នកឆ្លងវីរុសថ្មីនេះនៅកូរ៉េខាងត្បូងកើនដល់៧៦៣នាក់។

ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះមាន៧នាក់បានបាត់បង់ជីវិតហើយ១៨នាក់បានជាសះស្បើយឡើងវិញនិងបានចាកចេញពីមន្ទីរពេទ្យ។ កាលពីថ្ងៃអាទិត្យរដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្កើនកម្រិតប្រកាសអាសន្នដល់ចំណុចខ្ពស់បំផុតខ្ពស់បំផុតដោយសារការឆ្លងលឿនបំផុតនៃកូរ៉ូណាវីរុសក្នុងប្រទេស។

ករណីឆ្លងថ្មីជាង១៤០ករណីក្នុងប្រទេសកូរ៉េខាងត្បូងគឺកើតឡើងនៅក្នុងនិងនៅជិតទីក្រុង Daegu ជាកន្លែងដែលការឆ្លងភាគច្រើនបានកើតឡើងនៅទីនោះ៕ដោយ៖ឈុំ ឆវ័ន្ត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation