ទីក្រុងប៉េកាំងកំពុងប្រយុទ្ធតស៊ូនឹងការកើនឡើងនៃករណីឆ្លងមេរោគ COVID-19 ខណៈដែលពលរដ្ឋត្រឡប់ទៅធ្វើការវិញជាបណ្តើរៗ
| ព័ត៌មានអន្តរជាតិ
SHARE

ប៉េកាំង ៖ ការធ្វើចរាចរណ៍នៅតាមដងផ្លូវក្នុងទីក្រុងប៉េកាំងត្រូវបានគេឃើញកើនឡើងជាបន្តបន្ទាប់នៅថ្ងៃចន្ទនេះ ខណៈដែលពលរដ្ឋកាន់តែច្រើនបានត្រឡប់ទៅធ្វើការវិញបន្ទាប់ពីពួកគេបានស្ថិតនៅដាច់ដោយឡែកពីគេនៅក្នុងផ្ទះអស់រយៈពេលជាច្រើនសប្តាហ៍។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ចំនួនអ្នកឆ្លងមេរោគកូរ៉ូណាវីរុសនៅក្នុងទីក្រុងប៉េកាំង បានកើនឡើងយ៉ាងខ្លាំងរហូតដល់៣៩៩នាក់។ ករណីឆ្លងទាំងនោះភាគច្រើនមានប្រភពចេញមកពីមន្ទីរពេទ្យធំមួយដែលស្ថិតនៅចម្ងាយប្រហែល៦គីឡូម៉ែត្រពីភាគខាងលិចទីលានធៀនអានមិន។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យមេរោគកូរ៉ូណាវីរុសបានសម្លាប់មនុស្ស២,៤៤២នាក់និងជាង៧ម៉ឺន៦ពាន់នាក់ទៀត បានឆ្លងនៅក្នុងប្រទេសចិន។ គណៈកម្មការសុខាភិបាលក្នុងតំបន់បាននិយាយថា បើទោះបីជាករណីឆ្លងមេរោគកូរ៉ូណាវីរុសបានកើនឡើង នៅក្នុងទីក្រុងប៉េកាំងក៏ដោយ ប៉ុន្តែនៅថ្ងៃចន្ទនេះខេត្តយូណាន, ក្វាងទុង, សានស៊ី និងគួយចូវបានកាត់បន្ថយកម្រិតការឆ្លើយតបបន្ទាន់ទៅនឹងការផ្ទុះឡើងនៃមេរោគនោះ។

នៅថ្ងៃចន្ទដដែលនេះភាគហ៊ុនចិនក៏បានធ្លាក់ចុះផងដែរដោយសារតែករណីឆ្លងនិងបាត់បង់ជីវិតដោយសារមេរោគកូរ៉ូណាវីរុសបានកើនឡើងនៅប្រទេសផ្សេងៗក្រៅពីចិនដីគោក៕ដោយ៖ហ៊ាង នីតា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation