ករណីឆ្លងកូរ៉ូណាវីរុសនៅកូរ៉េខាងត្បូងកេីនលេីស១,១០០នាក់ហេីយ១១នាក់បាត់បង់ជីវិត
| ព័ត៌មានអន្តរជាតិ
SHARE

មន្ត្រីសុខាភិបាលបានបញ្ជាក់ថាចំនួនអ្នកឆ្លងកូរ៉ូណាវីរុសនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងជាថ្មីម្តងទៀតនៅថ្ងៃពុធនេះដោយភាគច្រើននៃករណីឆ្លងថ្មីគឺមានជាប់ទាក់ទងជាមួយទីក្រុងមួយស្ថិតនៅភាគអាគ្នេយ៍ជាកន្លែងដែលមានការឆ្លងខ្លាំងក្នុងប្រទេស។ 

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងសុខុមាលកូរ៉េខាងត្បូងបាននិយាយថាឥឡូវនេះប្រទេសកូរ៉េខាងត្បូងមានអ្នកឆ្លងវីរុសនោះសរុប១,១៤៦នាក់និង១១នាក់បានបាត់បង់ជីវិតដោយសារ​វីរុស​COVID-19។ 

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូងបានប្រកាសថា១៣៤ករណីក្នុងចំណោមករណីឆ្លងថ្មីសរុបចំនួន១៦៩គឺបានកេីតឡេីងក្នុងទីក្រុងដេហ្គូ​ (Daegu) ជាកន្លែងដែលរដ្ឋាភិបាលកំពុងព្យាយាមទប់មិនឲ្យវីរុស​ COVID-19 រីករាលដាល។ 

ចំណែក១៩ករណីទៀតបានកេីតនៅក្នុងក្រុងនៃខេត្តគ្យុងប៊ុក​ (Gyeongbuk) ដែលនៅជាប់ទីក្រុងដេហ្គូ​ (Daegu)។ 

ចំនួនអ្នកឆ្លងថ្មីត្រូវបានគេរំពឹងថានឹងបន្តកើនឡើងថែមទៀតនៅពេលដែលក្រុមមន្រ្តីបញ្ចប់ការធ្វេីរោគវិនិច្ឆ័យទៅលេីសមាជិករាប់រយនាក់នៃវិហារយេស៊ូវក្នុងទីក្រុង​ដេហ្គូ​ (Daegu) ដែលជាកន្លែងប្រមូលផ្ដុំនៃការឆ្លងធំបំផុតក្នុងប្រទេសកូរ៉េខាងត្បូង។ 

វិហារយេស៊ូវនោះត្រូវបានគេរាយការណ៍ថាបានយល់ព្រមប្រគល់បញ្ជីឈ្មោះលម្អិតរបស់សមាជិកខ្លួនទាំងជាង២០ម៉ឺននាក់ទៅឲ្យអាជ្ញាធរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation