ខែមករា គ្រោះថ្នាក់ចរាចរណ៍ កេីតឡេីង៣៥៨លេីក បណ្ដាលឲ្យស្លាប់២០៦នាក់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ:នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំត្រួតពិនិត្យការងារ សុវត្ថិភាពចរាចរផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែមករា ឆ្នាំ២០២០ អានដោយលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលខាធិការនៃ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ សុវត្ថិភាពចរាចរផ្លូវគោក ប្រចាំខែមករា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ថា "គ្រោះថ្នាក់ចរាចរណ៍ ក្នុងខែមករា ឆ្នាំ២០២០ បានកេីតឡេីងចំនួន៣៥៨លេីក បណ្ដាលឲ្យស្លាប់ចំនួន២០៦នាក់ និងរបួសចំនួន៥៥៨នាក់។

លោកជំទាវបន្ដថា មូលហេតុគ្រោះថ្នាក់ គឺបណ្តាលមកពី ការបើកបរលើសល្បឿនកំណត់ ៤១% មិនគោរពសិទ្ធិ ២២% មិនប្រកាន់ស្តាំ ១០% វ៉ាជែង ១១% បត់ ៧% ស្រវឹង ៦% កត្តាយានយន្ត ៣%។ ប្រៀបធៀបខែធ្នូ ឆ្នាំ២០១៩ គ្រោះថ្នាក់ថយចុះចំនួន ១២លើក ស្មើ ៣% ស្លាប់កើន ២០នាក់ ស្មើ ១១% និងរបួសកើន ៥៨នាក់ ស្មើ១២%។

លោកជំទាវបញ្ជាក់ថា បើរៀបធៀបខែមករា ឆ្នាំ២០១៩ គ្រោះថ្នាក់កើនឡើងចំនួន ២៧លើកស្មើ ៨% ស្លាប់កើនចំនួន ៥៨នាក់ ស្មើ ៣៩% និងរបួសកើន ៤១នាក់ ស្មើ ៨%។ ភូមិសាស្ត្រមានអ្នកស្លាប់ច្រើន គឺ រាជធានីភ្នំពេញ (៣៤នាក់) ខេត្តព្រះសីហនុ (១៩នាក់) ខេត្តកំពង់ស្ពឺ (១៥នាក់) និងភូមិសាស្ត្រដែលមានកំណើនអ្នកស្លាប់ និងរបួស មាន ១០រាជធានី ខេត្តគឺ រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកំពង់ធំ ខេត្តក្រចេះ និង ខេត្តឧត្តរមានជ័យ៕អត្ថបទ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation