កិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី -អឺរ៉ុប (ASEP) លើកទី១១ ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងលើកវីរុសCovid-19 មកពិភាក្សា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធាន គណៈកម្ម ការរៀបចំកិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី -អឺរ៉ុប (ASEP) លើកទី១១នៅកម្ពុជា ក្នុងឆ្នាំ២០២០នាថ្ងៃទី ២៧ ខែកុម្ភ:នេះ។

ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា មានប្រសាសន៏លើកឡើងថា ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ថ្នាក់ដឹកនាំ រដ្ឋសភា ព្រឹទ្ធសភា និងពីប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោនាយករដ្ឋមន្ត្រី លើចំណុចសំខាន់ចំនួន៤ មានដូចជាទីកន្លែង, កាលបរិច្ឆេទ, មូលបទ-ប្រធានបទ និងនិមិត្តសញ្ញា Logo នៃកិច្ចប្រជុំ។

ឯកឧត្តម អនុប្រធានទី១រដ្ឋសភា បានបញ្ជាក់ទៀតថា កិច្ចប្រជុំភាពជាដៃគូរសភា អាស៊ី -អឺរ៉ុប (ASEP) លើកទី១១ នៅកម្ពុជានិងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំ ពេញ ហើយកិច្ចប្រជុំបានកំណត់យកថ្ងៃទី ២៦- ២៧ ខែតុលា ឆ្នាំ២០២០ ដែលពិភាក្សាលើមូលបទនៃ “ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាពនិងការអភិវឌ្ឍ ប្រកបដោយចីរភាព” ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា មានប្រសាសន៏បញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាទាំងបីនៃកិច្ចប្រជុំ ASEP11 និងមានការពិភាក្សាលើមូល បទស្ដីពី មេរោគឆ្លង Covid-19 ។ ពីព្រោះ កិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-ចិន ក៏បានពិភាក្សា ពីមេរោគឆ្លងកូវីត19នេះផងដែរ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កន្លងទៅថ្មីៗនេះ។

សូមបញ្ជាក់ថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិបានចេញសេចក្ដី ប្រកាស ព័ត៌មានផ្លូវការមួយ ស្ដីពីលទ្ធផល នៃកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន កិច្ចប្រជុំពិសេសនៃរដ្ឋមន្ដ្រីការបរទេសអាស៊ាន-ចិន ស្ដីពីជំងឺឆ្លងផ្លូវ ដង្ហើមកូរ៉ូណា ឬ Covid-19 និងកិច្ចប្រជុំរដ្ឋមន្ដ្រីការបរ ទេស មេគង្គ-ឡានឆាង លើកទី៥ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នាទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

តាមសេចក្ដីប្រកាសព័ត៌មានថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២០ របស់ ក្រសួងការបរ ទេស បានបញ្ជាក់ថា -កិច្ចប្រជុំពិសេស នៃក្រុម ប្រឹក្សាសម្របសម្រួលអាស៊ាន ស្ដីពីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា ឬ Covid -19 រដ្ឋមន្ដ្រីការបរទេសអាស៊ាន បានគូស បញ្ជាក់អំពី សារៈសំខាន់ នៃការរួបរួមគ្នាជាធ្លុងមួយ និងមានការឆ្លើយតបខ្ពស់របស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាជំងឺឆ្លងនេះ។

រដ្ឋមន្ដ្រីការបរទេសអាស៊ាន បានសង្កត់ធ្ងន់ ពីការប្ដេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ាន ក្នុងការទប់ស្កាត់នូវផលប៉ះពាល់ ដែលបណ្ដាលមកពីជំងឺឆ្លងនេះ ទៅលើដំណើរការកសាងសហ គមន៍អាស៊ាន ក៏ដូចជាដំណើរការជាប្រក្រតីរបស់អាស៊ាន៕ ដោយ៖ វងសុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation