ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ ឃាត់នាវាកាំមេរ៉ូនមួយគ្រឿង ដែលចូលមកបំពានដែនសមុទ្រកម្ពុជា

image

(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០នេះ បានឃាត់នាវាកាំមេរ៉ូនមួយគ្រឿង ដែលបានចូលមកបំពានដែនសមុទ្រកម្ពុជា ដោយខុសច្បាប់។

យោងតាមសេចក្តីប្រកាសព័ត៌មាន អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នាវានេះមានឈ្មោះ MT-COURAGEOUS មានផ្ទុកនាវិក១៦នាក់ ដោយចេញពីកំពង់ផែ Kao Hsiung នៃកោះតៃវ៉ាន់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀត នាវាមួយគ្រឿងនេះលុះដល់ថ្ងៃទី២៦ ខែកុម្ភៈ បានបោះយុថ្កាបំពានដែនសមុទ្រកម្ពុជា នៅចន្លោះកោះតាង និងកោះប៉ូឡូវៃ៕


ព័ត៌មានទាក់ទង...