ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Delta និង American Airlines ផ្អាកជើងហោះហើរទៅភាគខាងជើងអ៊ីតាលីដោយសារការព្រួយបារម្ភពីការឆ្លងមេរោគCOVID-19

image

ក្រុមហ៊ុនអាកាសចរណ៍ Delta របស់អាមេរិកបានប្រកាសកាលពីថ្ងៃអាទិត្យថាខ្លួននឹងផ្អាកជើងហោះហើរទៅកាន់ទីក្រុងមីឡេន (Milan) ក្នុងភាគខាងជើងប្រទេសអ៊ីតាលីរហូតដល់ខែឧសភាដោយសារតែការផ្ទុះឡើងនៃករណីឆ្លងមេរោគកូរ៉ូណាវីរុសនៅទីក្រុងនោះ។ ប៉ុន្តែជើងហោះហើរទៅកាន់ទីក្រុងរ៉ូម (Rome) នឹងបន្តដំណើរការធម្មតា។

រីឯក្រុមហ៊ុនអាកាសចរណ៍ American Airlines ក៏បានប្រកាសពីវិធានការស្រដៀងគ្នានេះផងដែរកាលពីយប់ថ្ងៃសៅរ៍ ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់កម្រិតលើអ្នកដំណើរដែលបានទៅប្រទេសអ៊ីរ៉ង់និងណែនាំពលរដ្ឋខ្លួនមិនឲ្យធ្វើដំណើរទៅតំបន់ដែលរងការវាយប្រហារខ្លាំងដោយមេរោគកូរ៉ូណាវីរុសនៅអ៊ីតាលីនិងកូរ៉េខាងត្បូងឡើយ។

កាលពីថ្ងៃចុងសប្តាហ៍ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា អាមេរិកក៏កំពុងពិចារណាបិទព្រំដែនភាគខាងត្បូងប្រទេសជាមួយម៉ិកស៊ិកផងដែរដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃមេរោគនោះ។

រដ្ឋបាលលោក ត្រាំ កំពុងខិតខំប្រឹងប្រែងឆ្លើយតបទៅនឹងការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុស តាមរយៈការរឹតបន្តឹងលើការធ្វើដំណើរនិងផ្សព្វផ្សាយសារស្តីពីនីតិសុវត្ថិភាពមកទល់ពេលនេះសហរដ្ឋអាមេរិកមានអ្នកឆ្លងមេរោគកូរ៉ូណាវីរុសប្រហែល៧០នាក់ខណៈដែលមនុស្ស២នាក់បានបាត់បង់ជីវិត៕