សហភាពអឺរ៉ុបបង្កើនកម្រិតហានិភ័យនៃការឆ្លងរាលដាលនៃមេរោគCOVID-19
| ព័ត៌មានអន្តរជាតិ
SHARE

ប្រធានគណៈកម្មការអឺរ៉ុបបានប្រកាសកាលពីថ្ងៃចន្ទថា មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់អឺរ៉ុបបានបង្កើនកម្រិតហានិភ័យនៃមេរោគកូរ៉ូណាវីរុសពីកម្រិតមធ្យមទៅកម្រិតខ្ពស់ចំពោះពលរដ្ឋដែលកំពុងរស់នៅឬធ្វើដំណើរនៅតំបន់អឺរ៉ុប។

គណៈកម្មការអឺរ៉ុបបានសម្រេចបង្កើតក្រុមការងារពិសេសមួយដើម្បីជួយដល់បណ្តារដ្ឋដែលជាសមាជិកសហភាពអឺរ៉ុបក្នុងការចាត់វិធានការព្រមគ្នាក្នុងវិស័យពាក់ព័ន្ធមួយចំនួនដែលត្រូវបានរងផលប៉ះពាល់ដោយសារការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុស។

គណៈកម្មការអឺរ៉ុបបានប្រកាសថា ប្រទេសយ៉ាងហោចចំនួន១៨ក្នុងចំណោមប្រទេសទាំង២៧ដែលជាសមាជិកសហភាពអឺរ៉ុបបានរាយការណ៍ពីករណីឆ្លងមេរោគកូរ៉ូណាវីរុសព្រមទាំងការបាត់បង់ជីវិតចំនួន៤០ករណីផងដែរ។

កាលពីថ្ងៃចន្ទ ចំនួនអ្នកឆ្លងមេរោគកូរ៉ូណាវីរុសសរុបនៅអ៊ីតាលីឡើងដល់២,០៣៦នាក់ដែលជាការកើនឡើងយ៉ាងឆាប់រហ័សបើធៀបទៅនឹងថ្ងៃអាទិត្យដែលមានចំនួនអ្នកឆ្លង១,៦៩៤នាក់ ហើយចំនួនអ្នកបាត់បង់ជីវិតបានកើនដល់៥២នាក់។

រីឯនៅក្នុងប្រទេសបារាំង ចំនួនអ្នកឆ្លងមេរោគកូរ៉ូណាវីរុសបានកើនឡើងដល់១៩១នាក់កាលពីថ្ងៃចន្ទនិងចំនួនអ្នកបាត់បង់ជីវិតបានឡើងដល់៣នាក់។ ហើយសារៈមន្ទីរ Louvreដ៏ល្បីឈ្មោះនៅក្នុងទីក្រុងប៉ារីសក៏ត្រូវបានបិទទ្វារផងដែរដោយសាររងផលប៉ះពាល់ពីការឆ្លងរាលដាលនៃវីរុសនោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation