​​សម្ភារៈវេជ្ជសាស្ត្រ ត្រូវបានបញ្ជូនទៅដល់អ៊ីរ៉ង់ហើយ ខណៈដែលករណីឆ្លងមេរោគCOVID-19កំពុងកើនឡើង
| ព័ត៌មានអន្តរជាតិ
SHARE

ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ ដែលបានបញ្ជូនមកពីប្រទេសចិន និងអង្គការសហប្រជាជាតិ បានទៅដល់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃច័ន្ទ ខណៈចំនួននៃការស្លាប់ដោយសារការរីករាលដាល នៃជំងឺនេះ បានកើនឡើងដល់៦៦នាក់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ម្នាក់ផង។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Alireza Raisi ប្រកាសតាមកញ្ចក់ទូរទស្សន៍រដ្ឋថា មានមនុស្សចំនួន៥២៣នាក់ នៃការឆ្លងជំងឺថ្មី និងការស្លាប់ថ្មីចំនួន១២ករណី ដែលផ្តល់នូវករណីសរុបចំនួន១៥០១ករណី។

ទីភ្នាក់ងារសារព័ត៌មាន Tasnim និយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ គឺលោក Mohammad Mirmohammadi សមាជិកនៃក្រុមប្រឹក្សាពន្លឿនការមាន គោលបំណងដោះស្រាយ ជម្លោះរវាងសភា និងក្រុមប្រឹក្សា អាណាព្យាបាលដែលជាស្ថាប័នរដ្ឋាភិបាល ដែលពិនិត្យបេក្ខជនបោះឆ្នោត។

មន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត បានឆ្លងជំងឺ រួមមានលោក Masoumeh Ebtekar អនុប្រធានផ្នែកកិច្ចការស្ត្រី និងគ្រួសារ និងអនុរដ្ឋមន្រ្តីសុខាភិបាល លោក Iraj Harirchi។

ក្រុមបច្ចេកទេស របស់អង្គការសុខភាពពិភពលោក (WHO) ធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីជួយឆ្លើយតបនៅក្នុងប្រទេសដែលមានអ្នកស្លាប់ភាគច្រើន នៅខាងក្រៅប្រទេសចិន ដែលជាកន្លែងមានជំងឺផ្តាសាយធំ។

ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ច រយៈពេលមួយសប្តាហ៍របស់ខ្លួន ក្រុមបុគ្គលិកសុខភាពពិភពលោក ចំនួន៤នាក់គឺត្រូវជួបមន្រ្តីសុខាភិបាល ទៅមើលកន្លែង និងមន្ទីរពិសោធន៍ ដែលទាក់ទងនឹងការផ្ទុះឡើងនៃវីរុសនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation