ព័ត៌មានជាតិ

សម្តេចក្រឡាហោម ក្រើនរំលឹកមន្ត្រីសាធារណៈ ត្រូវរៀបចំខ្លួនជាមន្ត្រីបំរើជាតិ បំរើប្រជាជន ដោយមិនត្រូវចាត់ទុកខ្លួនជាមន្ត្រីឱកាសនិយមឡើយ

image

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាស់តឿនក្រើនរំលឹក មន្ត្រីសាធារណៈត្រូវចាត់ទុកខ្លួន ជាមន្ត្រីបំរើឧត្តមប្រយោជន៍ជាតិនិងប្រជាជនជាធំ ដោយមិនត្រូវតាំងខ្លួនជាមន្ត្រី ឆ្លៀតឱកាសនិយមឡើយ ដោយប្រកាន់ឥរិយាបថក្រអើតក្រទម អាងអំណាច គំរាមកំហែងប្រជាជន គិតតែបំរើផលប្រយោជន៍ខ្លួនទេ។ 

សម្តេចក្រឡាហោម បានលើកឡើងដូច្នេះគ្រាដែល ធ្វើជាអធិបតីក្នុងពិធី ចូលកាន់តំណែង អភិបាល អភិបាលរង ខេត្តកណ្តាល នៅសាលាខេត្តកណ្តាលនៅព្រឹកថ្ងៃទី ០៤ ខែ មីនានេះ។សម្តេចក្រឡាហោម ក៏ជំរុញអោយអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ត្រូវពន្លឿនការផ្តល់សេវាសេវាសាធារណៈ តាមយន្តការច្រកចេញចូលតែមួយ ដើម្បីឆ្លើយតបអោយ មានកម្លាភាព គណនេយ្យភាពភាព យុត្តិធម៌ ស្មើភាពចំពោះមុខច្បាប់។ ជាមួយគ្នានេះសម្តេចក្រឡាហោម បានចាត់ទុក ការផ្ទេរ ភារកិច្ច និងតែងតាំង អភិបាល អភិបាលរង ខេត្តកណ្តាល នាពេលនេះ ជាបញ្ហាធម្មតា ក្នុងកំណែទំរង់រដ្ឋបាលសាធារណៈរបស់រាជរដ្ខាភិបាល ព្រោះថា វាជាការចាំបាច់បំផុត ដើម្បីជ្រើសរើស មន្ត្រីមានសមត្ថភាព និងប្រសិទ្ធភាពការងារ ឆ្លើយតប បានទាន់ពេលវេលា ក្នុងស្ថានភាព ដែលប្រទេសជាតិយើង កំពង់មានការ អភិវឌ្ឍន៍រីក ចំរើន។

គួររំលឹកថានៅឆ្នាំ១៩៩៩ ឯកឧត្តម គង់ សោភ័ណ្ឌ ធ្វើជាអភិបាលរងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅឆ្នាំ២០០៩ ធ្វើជាអភិបាលស្រុកខ្សាច់កណ្តាល នៅឆ្នាំ២០១៧ ជាអភិបាលស្រុកល្វាឯម និងនៅដើមខែតុលាឆ្នាំ២០១៧ ត្រូវបានតែងតាំងជាអភិបាលរងខេត្តកណ្តាល។

ព័ត៌មានទាក់ទង...