អ៊ីរ៉ង់ដំណេីរការក្រុមការងារដែលមានបុគ្គលិកសុខាភិបាលសរុប៣០ម៉ឺននាក់ដេីម្បីប្រយុទ្ធប្រឆាំងកូរ៉ូណាវីរុស
| ព័ត៌មានអន្តរជាតិ
SHARE

ក្រសួងសុខាភិបាលអ៊ីរ៉ង់បានប្រកាសនៅថ្ងៃពុធនេះថាអ៊ីរ៉ង់បានដំណេីរការក្រុមការងារមួយនៅទូទាំងប្រទេសដែលមានបុគ្គលិកសុខាភិបាលនិងក្រុមអ្នកឯកទេសសរុប៣០ម៉ឺននាក់ដើម្បីបញ្ឈប់ការឆ្លងរីករាលដាលនៃកូរ៉ូណាវីរុសប្រភេទថ្មីក្នុងប្រទេស។

អនុរដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់បានប្រាប់បណ្ដាញផ្សព្វផ្សាយថាបុគ្គលិកសុខាភិបាលទាំងនោះត្រូវបានដាក់ពង្រាយឲ្យទៅបំពេញភារកិច្ចនៅថ្ងៃពុធនេះ។

កាលពីសប្ដាហ៍កន្លងទៅ ករណីឆ្លងកូរ៉ូណាវីរុសក្នុងប្រទេសអ៊ីរ៉ង់បានកើនឡើងយ៉ាងគំហុក។ 

បច្ចុប្បន្ននេះ​ ករណីឆ្លងកូរ៉ូណាវីរុសសរុបមានចំនួនលេីស២,៣០០នាក់ក្នុងប្រទេសអ៊ីរ៉ង់ហេីយមានអ្នកបាត់បង់ជីវិត៧៧នាក់ដែលតួលេខនេះបានធ្វេីឲ្យប្រទេសមួយនេះក្នុងតំបន់មជ្ឈិមបូព៌ាក្លាយជាប្រទេសដែលរងគ្រោះខ្លាំងជាងគេមួយដែរក្នុងពិភពលោក។ 

យោងតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអង្គារ​ អ្នកជំងឺកូរ៉ូណាវីរុស៤៣៥នាក់បានជាសះស្បេីយនៅទូទាំងប្រទេស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation