ស្ថានទូតអាមេរិកនៅភ្នំពេញកំណត់កាលវិភាគ រៀបចំខួបលើកទី៧០ នៃចំណងទាក់ទងការទូតងអាមេរិកកម្ពុជា
| ព័ត៌មានជាតិ
SHARE

​យោងតាមកាលវិភាគកំណត់សកម្មភាពនៃខែនីមួយៗក្នុងឆ្នំា២០២០នេះ ដែលជាឆ្នំាប្រារព្ធ ខួបលើកទី៧០ នៃការទូតកម្ពុជា អាមេរិកដែលនឹងត្រូវរៀបចំទ្បើងតាមការយល់ព្រម និងឯកភាពពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងប្រមុខដឹកនាំ អាមេរិកំាង លោក ដូណាល់ ត្រំា ដែល​ CNC ទទួលបានឲ្យដឹងថា ចំនួនខែនីមួយៗនៃខែទំាង១២ ត្រូវមានកម្មវិធីជាក់លាក់មួយ សម្រាប់ខែនោះដូចជា ខែមករា ប្រធានបទ ស្តីពី កសិកម្ម ខែកុម្ភៈ ស្តីពី យុវជន អប់រំ និងបច្ចេកវិទ្យា ខែមីនា ស្តីពី ស្រ្តីនិងសមភាពយេនឌ័រ ខែមេសា ស្តីពី បរិស្ថាន ខែឧសភា ស្តីពី សុខភាពសាធារណៈ ខែមិថុនា ស្តីពី ទំនាក់ទំនងរវាងពលរដ្ឋ និងពលរដ្ឋ ខែកក្កដា ស្តីពី ប្រារព្ធ ពិធីផ្លូវការអបអរសាទរខួបទី៧០ ថ្ងៃបង្កើតចំណងទាក់ទងការទូត កម្ពុជា អាមេរិក ខែសីហា ស្តីពី ជំនួយមនុស្សធម៌ ខែកញ្ញា ស្តីពី ពាណិជ្ជកម្ម និងវិនិយោគ ខែតុលា ស្តីពី ការពង្រឹងការអនុវត្តន៍ច្បាប់ ខែវិចិ្ឆកា ស្តីពី កិច្ចសហប្រតិបតិ្តការ និងអាស៊ាន ខែធ្នូ ស្តីពី ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

សូមបញ្ជាក់ថា ចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ត្រូវបានបង្កើតទ្បើងនៅឆ្នំា១៩៥០ ពោល ៣ឆ្នំា មុនពេលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមបារំាង៕ អត្ថបទ លោក ខៀវ កូទ្បា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation