សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដាក់កម្រងផ្កា និងទស្សនាសារមន្ទីរ Kaysone Phomvihane
| ព័ត៌មានជាតិ
SHARE

ក្នុងឱកាសនៃដំណើរទស្សនិច្ចការងារ នៅទីក្រុងវៀងច័ន្ទ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដាក់កម្រងផ្កា និងទស្សនាសារមន្ទីរ Kaysone Phomvihane។

សារៈមន្ទីរ Kaysone Phomvihane ត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវសម្រេចសាងសង់ និងសម្ពោធនៅឆ្នាំ១៩៩៥ ដើម្បីឧទ្ទិសជូនដល់វីរៈភាពឯកឧត្តម Kaysone Phomvihane អតីតមេដឹកនាំគណបក្សបដិវត្តន៍ប្រជាជនឡាវ ហើយក្រោយមកឥស្សរជនកំពូលឡាវរូបនេះ ក៏បានក្លាយជានាយករដ្ឋមន្ត្រីទី១ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវដែរ មុនពេលទទួលមរណភាពនៅឆ្នាំ១៩៩២។

នៅក្នុងពេលកំពុងទស្សនាសារៈមន្ទីរនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ទៅកាន់ឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងមន្ត្រីជាន់ខ្ពស់ឡាវមួយចំនួនទៀតថាសម្ដេច ពិតជាមានការស្ញប់ស្ញែងចំពោះវីរៈភាពឯកឧត្តម Kaysone Phomvihane ពិសេសការដឹកនាំចលនាប្រឆាំងអាណានិគម និងការជ្រៀតជ្រែកឈា្លនពានពីខាងក្រៅ។

ជាសក្ខីភាពនៃការគោរពស្ញប់ស្ញែងចំពោះឯកឧត្តម Kaysone Phomvihane ដែលបានធ្វើពលីកម្មដើម្បីជាតិ និងប្រជាជនឡាវ និងបានរួមគ្នាប្រឆាំងអាណានិគម និងបរទេសជ្រៀតជ្រែកឈ្លានពានជាមួយប្រទេសមិត្តក្នុងតំបន់ រួមទាំងកម្ពុជាយើងកាលពីអតីតកាលនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចារពាក្យពេចន៍មួយចំនួនក្នុងសៀវភៅក្រាំងនៃសារមន្ទីរ Kaysone Phomvihaneនេះ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation