រដ្ឋមន្ត្រីសិង្ហបុរីនិយាយថាការផ្ទុះឡើងនៃមេរោគCOVID-19មើលទៅដូចជាជំងឺរាតត្បាត
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិសិង្ហបុរីលោក ឡូរ៉េន វ៉ុង (Lawrence Wong) បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះថា ការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុសនៅលើពិភពលោកចាប់ផ្តើមមើលទៅដូចជាជំងឺរាតត្បាត។

នៅក្នុងសន្និសីទកាសែតជាមួយគ្នានោះ, រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរីលោក កាន គីមយ៉ុង (Gan Kim Yong) បាននិយាយផងដែរថា ប្រទេសសិង្ហបុរីនឹងមិនអាចចៀសរួចឡើយពីការបាត់បង់ជីវិតរបស់អ្នកជំងឺដោយសារមេរោគកូរ៉ូណាវីរុសនៅក្នុងពេលណាមួយ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះការឆ្លងរាលដាលនៃមេរោគកូរ៉ូណាវីរុសកំពុងកើនឡើងនៅតំបន់ផ្សេងៗលើពិភពលោករួមទាំងនៅក្នុងតំបន់អឺរ៉ុបនិងអាមេរិកខាងជើង។

អង្គការសុខភាពពិភពលោក (WHO) មិនបានចាត់ទុកស្ថានភាពនាពេលបច្ចុប្បន្ននេះជាការរាតត្បាតទេប៉ុន្តែបានប្រកាសថានឹងប្រើពាក្យនេះប្រសិនបើចាំបាច់។ មនុស្សជាង៩ម៉ឺន៥ពាន់នាក់ហើយនៅទូទាំងពិភពលោកបានឆ្លងមេរោគកូរ៉ូណាវីរុសឬCOVID-19ខណៈដែលភាគច្រើនកើតមាននៅក្នុងប្រទេសចិនដែលជាប្រភពនៃការផ្ទុះមេរោគនោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation