ព័ត៌មានជាតិ

អ្នកជំនាញផ្នែករោគស្ត្រី បានអះអាងថា ជំងឺមហារីកមាត់ស្បូនភាគច្រើន កើតឡើង ដោយសារការធ្លាក់ឈាមខុសពីប្រក្រតី 

image

ក្នុងសិក្ខាសាលាមួយស្ដីពីស្ត្រី ដែលរៀបចំធ្វើនៅ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ លោកវេជ្ជបណ្ឌិត DAMRONG PATTANUMOTANA អ្នកជំនាញផ្នែកសម្ភព និងរោគស្រ្ដី នៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បញ្ជាក់ថា ភាគច្រើន កត្ដាដែលធ្វើឲ្យស្ត្រីមានជំងឺមហារីកមាត់ស្បូន ដោយសារស្ត្រីនោះ មានការធ្លាក់ឈាមតាមទ្វារមាសខុសពីប្រកតី។ ប៉ុន្តែក៏មានកត្តាមួយចំនួន ដែលកម្រនិងអាចកើតមានទៅជាជំងឺមហារីក ដូចជាស្ត្រីនោះមានជំងឺនៅតំបន់ផ្នែកត្រគាក ឬក៏ធ្លាក់សជាដើម។ 

លោកស្រីវេជ្ជបណ្ឌិត Alin Petcharopas អ្នកជំនាញផ្នែកសម្ភព និងរោគស្រ្ដី ក៏បានឲ្យដឹងថា ជំងឺមហាផ្ទៃមាត់ស្បូនភាគីច្រើនកើតនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានកម្ពុជា និងថៃ ដែលនៅពេលខាងមុខអាចមានបញ្ហាប្រឈរមុខច្រើន ចំពោះជំងឺមហារីកមាត់ស្បូននេះ។

លោកស្រីបន្ថែមថា ជំងឺមហារីកមាត់ស្បូនមានរោគសញ្ញាដំបូង សង្ស័យថា មានជំងឺមហាផ្ទៃមាត់ស្បូន គឺការលាក់ឈាមខុសពីប្រក្រតី ដូចជាក្រោយពេលស្រីនោះ រួមភេទ (រួមសង្វាក់) គាត់មានការធ្លាក់ឈាម  ឬគ្មានការធ្លាប់ឈាម ដោយសារការរួមភេទ នោះទេ ប៉ុន្តែស្ត្រីនោះធ្លាក់ឈាមខុសប្រក្រតីតែម្តងដែលជាសញ្ញាសំខាន់នៃជំងឺម ហារីកមាត់ស្បូនដែរ។

ចំពោះវិធានការព្យាបាលជំងឺមហារីមាត់ស្បូននេះ អ្នកជំនាញផ្នែកសម្ភព និងរោគស្រ្ដី បានបញ្ជាក់ថា អ្វីដែលសំខាន់នោះ គឺស្ត្រីត្រូវទៅពិនិត្យនៅមន្ទីពេទ្យជាដំបូង ព្រោះថាមហារីកទាំងអស់មិនអាចបញ្ជាក់ចេញជារោគសញ្ញានោះទេ ។ ការពិនិត្យដំបូង ដើម្បីធ្វើការការពារគឺជាចំណុខសំខាន់។  លើកទឹកចិត្តស្រ្តីនៅក្នុងប្រទេសកម្ពុជា មកធ្វើការត្រួតពិនិត្យសុខភាព ដើម្បីមើលថាតើគាត់មានបញ្ហាអ្វីកើតឡើង។

បើតាមអ្នកជំនាញ ស្ត្រីទាំងអស់ គួរតែទទួលបានការចាក់វ៉ាក់សាំងពួក HPV  ដែលជាវាក់សាំងមួយប្រភេទអាចការពារការកើតជំងឺមហារីកមាត់ស្បូន។ ជាមួយគ្នានោះដែរ អ្នកជំនាញ អះអាងថា ស្ត្រីដែលកើតជំងឺមហារីកមាត់ស្បូននោះភាគច្រើន គឺកើតចាប់ពីស្ត្រីនោះរូមភេទ (រួមសង្វាក់) ហើយភាគច្រើននោះស្ត្រីមានអាយុចាប់ពី៣៥ ឆ្នាំឡើងទៅ អាចនឹងកើតជំងឺមហារីកមាត់ស្បូន៕