រដ្ឋបាលរាជធានីភ្នំពេញនឹងចែកម៉ាសជូនសិស្សនិសិ្សតឬប្រជាពលរដ្ឋនៅតំបន់ដែលមានការសង្ស័យថាមានមេរោគឆ្លង
| ព័ត៌មានជាតិ
SHARE

  អភិបាលរាជធានីភ្នំពេញ នឹងធ្វើការចែកម៉ាសពាក់ការពារមេរោគឆ្លងដោយឥតគិតថ្លៃ នៅតំបន់ណាដែលសង្ស័យថាមានជំងឺ ឬមេរោគឆ្លង  ដូចជាជំងឺផ្តាសាយ  ឬមេរោគCovid-19  ជាដើម។ ឯកឧត្តម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  មានប្រសាសន៍ដូច្នេះ បន្ទាប់ ពី ក្រុមហ៊ុនផលិតម៉ាស  ក្នុងស្រុក ប្រគល់ម៉ាសចំនួន១០ម៉ឺន  មកសាលារាជធានីភ្នំពេញ សំរាប់ចែកជូន ដល់សាធារណៈជន  នៅរសៀលថ្ងៃទី៩ ខែ មីនា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។

  ឯកឧត្តម  អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា “ម៉ាសដែលយកទៅចែក   គឺពិនិត្យមើលទៅតាមលទ្ធភាព  ថាតើកន្លែងនោះមានរាលដាលមេរោគ ឬក៏អត់ ហើយម៉ាសនេះ គឺចែកអោយទៅតំបន់មានជំងឺសំរាប់ការពារខ្លួនពីជំងឺ”។ឯកឧត្តម  ឃួង ស្រេង  បានលើកឡើងថា ម៉ាសនេះក៏អាចជួយទៅដល់តំបន់ណា ដែលមានការសង្ស័យថាឆ្លងជំងឺ Covid-19 ដូចជានៅខេត្តសៀមរាបជាដើម  ហើយនិងមានការពិគ្រោះយោបល់ជាមួយមន្ទីរសុខាភិបាលរាជធានី ថាគួរចែកទៅផ្នែកណាខ្លះ។ឯកឧត្តមឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមប្រុងប្រយ័ត្ននឹងការពារទប់ស្កាត់ការពារជំងឺ និងសូមអោយប្រជាពលរដ្ឋជឿជាក់លើរដ្ឋបាលរាជធានីភ្នំពេញ។

   ជាមួយគ្នា  ឯកឧត្តម អភិបាលរាជធានីភ្នំពេញ និងមានវិធានការចំពោះអ្នកដែលផ្សាយព័ត៌មានមិនពិតតាមបណ្តាញព័ត៌មានសង្គម  ដែលធ្វើអោយមានចលាចលនៅទូទាំងប្រទេសក៏ដូចជានៅរាជធានីភ្នំពេញ។លោក  លឹម  ឃាង ប្រធានក្រុមកសិកម្មតឹង យ៉ុង បានអោយដឹងថា “ក្រុមហ៊ុនរបស់បានប្រគល់ម៉ាសចំនួន១០ម៉ឺន ជូនសាលារាជធានីភ្នំពេញ  សំរាប់ធ្វើចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នូវតំបន់ណាដែលសង្ស័យថាមានជំងឺឆ្លង៕អត្ថបទ ៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation