ព័ត៌មានអន្តរជាតិ

ទីក្រុងវូហាននៅសល់តែមន្ទីរពេទ្យបណ្តោះអាសន្នមួយប៉ុណ្ណោះដែលកំពុងដំណើរការខណៈដែលជំងឺកូរ៉ូណាវីរុសជាច្រើនថែមទៀតបានជាសះស្បើយ

image

កាលពីថ្ងៃចន្ទមន្ទីរពេទ្យបណ្តោះអាសន្នចំនួន២កន្លែងទៀតនៅក្នុងទីក្រុងវូហានដែលជាប្រភពនៃមេរោគកូរ៉ូណាវីរុសបានបិទទ្វារ ខណៈដែលនៅសល់តែមន្ទីរពេទ្យមួយប៉ុណ្ណោះដែលកំពុងបន្តប្រតិបត្តិការ។

អ្នកជំងឺសរុប៥២នាក់បានជាសះស្បើយពីមេរោគកូរ៉ូណាវីរុសនិងចាកចេញពីមន្ទីរពេទ្យជាំងហាន (Jianghan) និងមន្ទីរពេទ្យឈីងសាន (Qingshan) កាលពីថ្ងៃចន្ទ។

ក្នុងចំណោមមន្ទីរពេទ្យបណ្តោះអាសន្នចំនួន១៤កន្លែងនៅក្នុងទីក្រុងវូហាន, មន្ទីរពេទ្យជាំងហាន (Jianghan) មានគ្រែសម្រាប់អ្នកជំងឺសម្រាកព្យាបាលច្រើនជាងគេ។ ហើយក្នុងអំឡុងប្រតិបត្តិការរយៈពេល៣៤ថ្ងៃកន្លងមកមន្ទីរពេទ្យនេះបានទទួលអ្នកជំងឺកូរ៉ូណាវីរុសដែលមានរោគសញ្ញាស្រាលចំនួន១,៨៤៨នាក់។

មន្ទីរពេទ្យបណ្តោះអាសន្នមួយចុងក្រោយដែលកំពុងដំណើរការនោះមានអ្នកជំងឺចំនួន៥១នាក់គិតត្រឹមថ្ងៃចន្ទនិងត្រូវបានអាជ្ញាធរចិនគ្រោងបិទទ្វារនៅថ្ងៃអង្គារនេះផងដែរ៕