ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិនបំពេញទស្សនកិច្ចក្នុងទីក្រុងវូហាន​ (Wuhan) ដេីម្បីត្រួតពិនិត្យមេីលការងារគ្រប់គ្រងការរីករាលដាលកូរ៉ូណាវីរុស

image

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)​នៅថ្ងៃអង្គារនេះបានចុះទៅមន្ទីរពេទ្យហួសេសាន​ (Huosheshan) ភ្លាមបន្ទាប់ពីបានធ្វេីដំណេីរទៅដល់ទីក្រុងវូហាន​ (Wuhan) ដេីម្បីត្រួតពិនិត្យស្ថានភាពនៅទីនោះ។

គួរកត់សម្គាល់ថា​ នេះគឺជាដំណេីរបំពេញទស្សនកិច្ចលេីកដំបូងហេីយរបស់​ លោក​ ស៊ី​ មកកាន់ទីក្រុងវូហាន​ (Wuhan) ដែលជាកន្លែងចាប់ផ្ដេីមដំបូងនៃការផ្ទុះឡេីងកូរ៉ូណាវីរុសក្នុងប្រទេសចិន។ នៅក្នុងដំណេីរបំពេញទស្សនកិច្ចនោះ​ លោក​ ស៊ី​ បានយល់ដឹងអំពីប្រតិបត្តិការរបស់មន្ទីរពេទ្យ ​ការព្យាបាលអ្នកជំងឺ​ ការការពារបុគ្គលិកពេទ្យ​ និងការស្រាវជ្រាវវិទ្យាសាស្ត្រ។

លោក ស៊ី​ ក៏បានទៅសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅទីនោះហើយបានកោតសរសេីរក្រុមបុគ្គលិកពេទ្យដែលកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃកូរ៉ូណាវីរុសទាំងយប់ទាំងថ្ងៃដោយលើកទឹកចិត្តពួកគេឱ្យមានទំនុកចិត្តក្នុងការកម្ចាត់វីរុសនេះ។

មន្ទីរពេទ្យហួសេសាន​ (Huosheshan) គឺជាមន្ទីរពេទ្យដែលត្រូវបានសាងសង់ឡើងក្នុងរយៈពេលតែ១០ថ្ងៃប៉ុណ្ណោះដើម្បីព្យាបាលអ្នកជំងឺកូរ៉ូណា។ មន្ទីរពេទ្យនេះមានគ្រែពេទ្យចំនួន១០០០៕

ព័ត៌មានទាក់ទង...