ឯកឧត្តម ម៉ម ប៊ុនហេង ÷ ភ្ញៀវទេសចរជនជាតិអង់គ្លេសម្នាក់ ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូរ៉ូណា ឬកូវីដ-១៩
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាលកម្ពុជាបានប្រកាសថា ភ្ញៀវទេសចរជនជាតិអង់គ្លេសម្នាក់ ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូរ៉ូណា ឬកូវីដ-១៩។ នៅក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃអង្គារនេះ បាន​ថ្លែងថា ស្ត្រីជនជាតិអង់គ្លេសវ័យ ៦៥ឆ្នាំ បានធ្វើដំណើរតាមនាវាទេសចរណ៍មួយ ចេញពីទីក្រុងហូជីមិញ ប្រទេសវៀតណាម មកភ្នំពេញ ហើយចុងក្រោយបានចុះចតនៅខេត្តកំពង់ចាម ប្រទេសកម្ពុជា។ 

នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរប្រមាណ ៦៤នាក់ ក្នុងនោះមាន៣០នាក់ជាភ្ញៀវទេសចរណ៍និងបុគ្គលិកនាវា៣៤នាក់ ដែលបច្ចុប្បន្នកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក រង់ចាំពិនិត្យពីក្រសួងសុខាភិបាល ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation