អ៊ីតាលីបិទហាងស្ទើរតែទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស
| ព័ត៌មានអន្តរជាតិ
SHARE

ប្រទេសអ៊ីតាលីនឹងបិទហាងទាំងអស់លើកលែងតែហាងលក់ម្ហូបអាហារនិងឱសថស្ថានក្នុងគ្រាដែលចំនួនអ្នកបាត់បង់ជីវិតដោយសារវីរុសកូវីដ​-១៩​ (Covid-19) និងករណីឆ្លងវីរុសនេះបន្តកេីនឡេីងក្នុងប្រទេស។ នាយករដ្ឋមន្ត្រីអ៊ីតាលីបាននិយាយថាបារនីយដ្ឋាន,​ ភោជនីយដ្ឋាន,​ ហាងកាត់សក់​ និងដេប៉ូក្រុមហ៊ុនដែលមិនចាំបាច់ក៏នឹងត្រូវបិទផងដែរ។

នៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍​ នាយករដ្ឋមន្ត្រីអ៊ីតាលីបាននិយាយថាផលប៉ះពាល់ណាមួយនៃការរឹតបន្តឹងនេះទៅលើអត្រានៃករណីឆ្លងថ្មីអាចនឹងស្ដែងចេញក្នុងរយៈពេលពី២ទៅ៣សប្តាហ៍ទៀត។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាការរឹតបន្តឹងនេះនឹងចាប់អនុវត្តចាប់ពីថ្ងៃព្រហស្បតិ៍នេះរហូតដល់ថ្ងៃទី២៥ ខែមីនា​។

ប្រទេសអ៊ីតាលីបច្ចុប្បន្ននេះបានបិទសាលារៀន,​ កន្លែងហាត់ប្រាណ,​ សារមន្ទីរ,​ ក្លឹបរាត្រី​ និងកន្លែងផ្សេងៗទៀតនៅទូទាំងប្រទេស។ មនុស្សជាង១២,០០០នាក់បានឆ្លងវីរុសកូវីដ-១៩​ (Covid-19) និងជាង៨២៧នាក់បានបាត់ជីវិតដោយសារវីរុសនេះក្នុងប្រទេសអ៊ីតាលី៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation