ព័ត៌មានជាតិ

វិស័យឯកជន បានចូលរួមចំនែក ជាមួយរារដ្ឋាភិបាល ដើម្បីការពារ និងឆ្លើយតបការរាតត្បាតនៃវីរុស Covid 19

image

ឯកឧត្តមសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងនៅក្នុងពិធីប្រគល់ និងទទួលសម្លៀកបំពាក់សុវត្ថិភាពរបស់មន្រ្តីសុខាភិបាល សម្រាប់បម្រើអោយការងារឆ្លើយតបការរាតត្បាតនៃនៃវីរុស Covid 19 ដែលជាជំនួយរបស់ ក្រុមហ៊ុន Medtecs and Manhattan Group ថា ជំនួយមនុស្សធ៌ម មានដូចជាសម្លៀកបំពាក់ និងសម្ភារះមួយចំនួនទៀត ដែលគិតជាទឹកសរុប 722,000 ដុល្លាសហរដ្ឋអាមេរិច ដែលជាជំនួយមនុស្សធ៌មរបស់ក្រុមហ៊ុន Medtecs and Manhattan Group នាពេលនេះ គឺសបញ្ជាក់ពីកាយវិការសប្បុរសធ៌មដ៏ប្រពៃរបស់ថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន Medtecs and Manhattan Group ជូនជំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការពង្រឹងសម្ថភាព ដើម្បីឆ្លើយតបបន្ទាន់ដោយមិនត្រឹមតែចំពោះបញ្ហាវីរុស Covid 19 នាពេលបច្ចុប្បន្ននេះទេ តែវានឹងត្រូវបានប្រើប្រាស់នៅពេលណាដែលមានការផ្ទុះការរាតត្បាតនៃជំងឺឆ្លងផ្សេងៗនាពេលអនាគត់ ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជាផងដែរ ។
អត្ថបទ ៖ សុខ លីដា