ប៉េកាំងនឹងអនុវត្តវិធានការដាក់ឲ្យនៅដាច់ពីគេរយៈពេល១៤ថ្ងៃចំពោះអ្នកដំណើរបរទេស
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិនបានប្រកាសថាខ្លួននឹងអនុវត្តការដាក់ឲ្យនៅដាច់ពីគេរយៈពេល១៤ថ្ងៃចំពោះអ្នកដំណើរបរទេសទាំងអស់ដែលធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ខណៈដែលចំនួនអ្នកឆ្លងមេរោគកូរ៉ូណាវីរុសនៅក្រៅតំបន់អាស៊ីកំពុងបន្តកើនឡើង។

វិធានការនេះស្ថិតក្នុងចំណោមវិធានការរឹតបន្តឹងលើការធ្វើដំណើរផ្សេៗទៀតដែលត្រូវបានអនុវត្តនៅទូទាំងតំបន់នៅពេលដែលរដ្ឋាភិបាលប្រទេសជាច្រើនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការកើនឡើងនៃការឆ្លងមេរោគកូរ៉ូណាវីរុសពីប្រទេសផ្សេងៗ។

វិធានការថ្មីនោះតម្រូវឲ្យអ្នកដំណើរបរទេសទាំងអស់ដែលធ្វើដំណើរមកដល់ទីក្រុងប៉េកាំងនៅដាច់ដោយឡែកពីគេដោយខ្លួនឯងក្នុងរយៈពេល១៤ថ្ងៃ។

អ្នកដំណើរដែលជាក្រុមធុរជនអន្តរជាតិនឹងត្រូវតម្រូវឲ្យស្នាក់នៅសណ្ឋាគារមួយចំនួនដែលត្រូវបានគេរៀបចំទុកនៅក្នុងទីក្រុងប៉េកាំងហើយពួកគេនឹងត្រូវបានធ្វើតេស្តិ៍រកមេរោគកូរ៉ូណាវីរុសនៅទីនោះ។ ពួកគេនឹងមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីសណ្ឋាគារឡើយរហូតទាល់តែលទ្ធផលធ្វើតេស្តិ៍ត្រូវបានបង្ហាញ។

នៅពេលដែលមេរោគកូរ៉ូណាវីរុសចាប់ផ្តើមផ្ទុះឡើង, គឺប្រទេសចិននិងប្រទេសផ្សេងៗទៀតនៅតំបន់អាស៊ីដែលជាអ្នកប្រឈមមុខនឹងការកើនឡើងនៃករណីឆ្លងមេរោគនោះ ខណៈដែលបណ្តាប្រទេសនិងក្រុមហ៊ុនអាកាសចរណ៍នានានៅជុំវិញពិភពលោកក៏បានចាប់ផ្ដេីមការរឹតបន្តឹងលើការធ្វើដំណើរមកពីចិន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation