ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង បង្ហាញពីដំណើរវិវឌ្ឍន៍របស់វីងនៅកម្ពុជាទាំងពេលបបច្ចុប្បន្ននិងអនាគត ដល់ ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ត្រាំ អ៊ីវតឹក រួមជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងដំណើរស្វែងយល់ពីដំណើរវិវឌ្ឍន៍របស់វីង ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ ឌីជីថល និងយ៉េនឌ័រនៅកម្ពុជា តាមរយៈសេវាកម្មហិរញ្ញវត្ថុចល័ត ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលក្រុមហ៊ុនវីង។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន វីង បានធ្វើបទបង្ហាញស្តីពី ដំណើរវិវឌ្ឍន៍របស់ធនាគារឯកទេសវីងនៅកម្ពុជា ដោយផ្តោតលើបច្ចុប្បន្នភាពនៃបច្ចេកវិទ្យាឌីជីថលទំនើបចុងក្រោយ សមិទ្ធិផលនិងវឌ្ឍនភាពនៃដំណើរប្រតិបត្តិការបំរើសេវាហិរញ្ញវត្ថុចល័ត ក៏ដូចជាផែនការនាថ្ងៃអនាគត ដើម្បីគាំទ្រនៅដល់ គោលនយោបាយសេដ្ឋកិច្ចឌីជីថល របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០៕



ព័ត៌មានទាក់ទង...