សហភាពអឺរ៉ុប អំពាវនាវឲ្យរដ្ឋជាសមាជិកទាំងអស់ បិទព្រំដែនកុំឲ្យជនបរទេស ចូលមកអឺរ៉ុប
| ព័ត៌មានអន្តរជាតិ
SHARE

សហគមន៍អ៊ឺរ៉ុប កំពុងអំពាវនាវឱ្យរដ្ឋជាសមាជិកដាក់កម្រិត រាល់ការធ្វើដំណើរចូលពីជនបរទេស ទៅកាន់ទ្វីបនេះក្នុង រយៈពេល ៣០ ថ្ងៃ។ សហគមន៍អ៊ឺរ៉ុប កំពុងស្នើសុំឱ្យអង់គ្លេស និងអៀរឡង់ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។ ប៉ុន្តែនៅក្នុងព្រំដែនផ្ទាល់របស់សហភាពអឺរ៉ុបសមាជិករបស់ខ្លួន កំពុងដាក់ជញ្ជាំងផ្ទាល់ខ្លួន។

ប្រទេសអាល្លឺម៉ង់ បានបិទព្រំដែនរបស់ខ្លួន ជាមួយបារាំងអូទ្រីស ស្វីស ហើយប៉ូឡូញ បានបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសអាល្លឺម៉ង់ កាលពីមួយថ្ងៃមុន។ សេរីភាព នៃការធ្វើដំណើរដែលមិនមានការរឹតត្បិត ដែលជាមូលដ្ឋានគ្រឹះមួយ របស់សហគមន៍អ៊ឺរ៉ុប កំពុងបញ្ចប់សម្រាប់ពេលនេះ អ៊ឺរ៉ុបគឺជាចំណុចកណ្តាល នៃការផ្ទុះឡើង នៃជំងឺកូរ៉ូណាវ៉ា។

ថ្នាក់ដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ថ្កោលទោសដល់ការរាលដាលនេះ។ គេនិយាយថា នេះមិនមែនជាវិធីល្អបំផុតទេ ហើយព្រមានថា ការបិទព្រំដែនរវាងសមាជិក អាចធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំង ពីកង្វះខាតស្បៀងអាហារឬការផ្គត់ផ្គង់វេជ្ជសាស្ត្រនានា៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation