ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី បិទKTV និងរោងភាពយន្ត ទូទាំងប្រទេស ដើម្បីទប់ស្កាត់កូវិដ១៩

image

សម្តេចតេជោ ហ៊ុនសែន បានណែនាំឲ្យក្រសួងទេសចរណ៍ និងអភិបាលខេត្តរាជធានី បិទKTV និងរោងភាពយន្តទាំងអស់ នៅទូទាំងប្រទេស។

យោងតាមលិខិតចេញផ្សាយថ្ងៃនេះ របស់ក្រសួងសុខាភិបាល ដែលមានចុះហត្ថលេខាដោយ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល ដែលCNCទទួលបាន ឲ្យដឹងថា ប្រទេសកម្ពុជា ត្រូវបិទKTV និងរោងភាពយន្ត នៅទូទាំងប្រទេសកម្ពុជា ដោយសារស្ថានភាពវិរុសកូវីដ១៩ ដែលកំពុងរីករាលដានជាសកល។ 

នៅក្នុងលិខិតដដែលនេះ ឯកឧត្តម ម៉ម ប៊ុនហេង បញ្ជាក់ថា ការបិទ KTV និងរោងភាពយន្តធ្វើឡើង តាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ លិខិតដដែល បានផ្ញើរជូនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ទូទាំងប្រទេស។ ហើយការអនុវត្តតាមលិខិតនេះ ត្រូវធ្វើចាប់ពីថ្ងៃនេះតទៅ រហូតដល់ពេលជំងឺកូវីដ បានធូរស្រាល។

សូមបញ្ជាក់ថា នេះជាលិខិតផ្លូវការដំបូង ស្តីពីការបិទKTV និងរោងភាពយន្ត នៅទូទាំងប្រទេស បន្ទាប់ពីកម្ពុជា កំពុងមានវីរុសកូវីដ១៩ ចំនួន២៤ករណី រូចជាស្រេចហើយ។ យ៉ាងណាក៏ដោយចុះ អ្នកជំនាញវេជ្ជសាស្រ្តអះអាងថា កូវិដ១៩នេះ អាចព្យាបាលបាន ហើយសម្តេចតេជោ ធ្លាប់បានរំលឹកជូនពលរដ្ឋរបស់លោកម្តងហើយម្តងទៀតថា យើងមិនត្រូវខ្លាចជំងឺកូវីដ១៩នេះទេ រហូរដល់ថ្នាក់ ស្រន់ស្លោបាត់ម្ចាស់ការនោះឡើយ ប៉ុន្តែយើងត្រូវរួមសហការ ជាមួយគ្នា ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដនេះ ជាពិសេសត្រូវចាត់វិធានការណ៍នានា ចាំបាច់ជាបន្ទាន់ ដើម្បីរក្សាសុខភាប្រជាពលរដ្ឋទូទៅ៕