ហុងកុងនឹងដាក់អ្នកដំណើរមកពីបរទេសទាំងអស់ឲ្យនៅដាច់ពីគេរយៈពេល១៤ថ្ងៃ
| ព័ត៌មានអន្តរជាតិ
SHARE

ទីក្រុងហុងកុងនឹងចាប់ផ្តើមអនុវត្តវិធានការដាក់ឲ្យនៅដាច់ពីគេរយៈពេល១៤ថ្ងៃចំពោះអ្នកដំណើរទាំងអស់ដែលចូលក្នុងទីក្រុងនេះចាប់ពីពាក់ណ្តាលយប់ថ្ងៃព្រហស្បតិ៍តទៅដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុស។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះ នាយកប្រតិបត្តិលោកស្រី ខារី ឡាំ (Carrie Lam) ក៏បានណែនាំឲ្យពលរដ្ឋហុងកុងផ្អាកការធ្វើដំណើរដែលមិនចាំបាច់ផងដែរ។

លោកស្រី ឡាំ បាននិយាយថាប្រសិនបើហុងកុងមិនដាក់ចេញនូវវិធានការដ៏តឹងរឹងនេះទេ នោះការប្រឹងប្រែងទប់ស្កាត់ពីមុនមកនឹងត្រូវបានបំផ្លាញអស់។

លោកស្រី ឡាំ បានបន្តថា សាលារៀនដែលត្រូវបានបិទចាប់តាំងពីខែមករាមកនោះទំនងជាមិនអាចចាប់ផ្តើមដំណើរការឡើងវិញនៅថ្ងៃទី២០ ខែមេសាតាមការគ្រោងទុកឡើយ។

លោកស្រី ឡាំ បានឲ្យដឹងថា អ្នកជំងឺកូរ៉ូណាវីរុសចំនួន៤នាក់ក្នុងចំណោម១៥៧នាក់នៅក្នុងទីក្រុងហុងកុងបានបាត់បង់ជីវិត ខណៈដែលអ្នកឆ្លងចំនួន៥០នាក់ទៀតក្នុងចំណោម៥៧ករណីដែលត្រូវបានរកឃើញកាលពី២សប្តាហ៍មុនគឺជាអ្នកដែលមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសកាលពីពេលថ្មីៗនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation