មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើងថា ស្បៀងឆ្នាំនេះហូបមិនអស់ទេ សូមបងប្អូនប្រជាពលរដ្ឋកុំភ័យព្រួយពីការខ្វះខាតស្បៀង
| ព័ត៌មានជាតិ
SHARE

ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា មានការភ័យបារម្មណ៍ចំពោះការរីករាលដាលនៃជំងឺកូរ៉ូណា ឬ កូវីដ ១៩ ហើយបាននាំគ្នាសម្រុកទិញទំនិញ ដូចជា អង្ករ បន្លែត្រីសាច់ជដើម ដើម្បីស្តុកទុកហូបបានច្រើនថ្ងៃនោះ ឯកឧត្តម ស៊ាង ថៃ មន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កុំឲ្យប្រជាពលរដ្ឋមានការភ័យព្រួយពីការខ្វះស្បៀង ពីព្រោះថា ស្បៀងអាហាររបស់កម្ពុជា ដែលនៅសល់ដូចជាស្រូវអង្ករ គឺហូបមិនអស់ទេនៅឆ្នាំនេះ។

ដោយឡែកចំពោះ បន្លែ ត្រី សាច់វិញ ឯកឧត្តម អ្នកនាំពាក្យបានគូសបញ្ជាក់ថា ការផ្គត់ផ្គង់មិនមានការខ្វះខាតទេ គ្រាន់តែប្រជាពលរដ្ឋយើងខ្លះ អត់ចង់ទៅផ្សារច្រើនដង ហើយម្យ៉ាងទៀតគាត់ចង់ជៀសពីការរាលដាលនៃជំងឺឆ្លងកូរ៉ូណា ទើបធ្វើឲ្យគាត់ទិញច្រើនយកមកស្តុកទុក ទុកហូបពី៣ទៅ៤ថ្ងៃ រីឯតម្លៃទំនិញវិញឯកឧត្តម បានបញ្ជាក់បន្ថែមថា គឺមិនថ្លៃខុសពីរាល់ដងប៉ុន្មានទេ។

ទន្ទឹមនិងការទិញស្តុកទុកច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជាមួយចំនួន អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាជាទីផ្សារសេរី បើសិនជាទំនិញនៅលើទីផ្សារច្រើន នោះនិងធ្វើឲ្យថ្លៃធ្លាក់ចុះ ហើយបើសិនទំនិញនៅលើទីផ្សារមានតម្រូវការច្រើននោះនិងធ្វើឲ្យតម្លៃកើនឡើង។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននៃការិយាល័យពិនិត្យឃ្លាំមើលសកម្មភាពពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា សន្ទស្សន៍ថ្លៃទំនិញចាំបាច់ប្រចាំជីវភាពលើទីផ្សារភ្នំពេញនៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០២០នេះ គឺតម្លៃអង្ករ ត្រីសាច់គោ សាច់ជ្រូក និងបន្លែ នៅលើទីផ្សារ មានថយចុះ និងថេ។ 

របាយការណ៍ដ៏ដែលនេះបានឲ្យដឹងទៀតថា ថ្លៃទំនិញសំខាន់ៗប្រចាំថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០២០ ធៀបទៅនិងថ្លៃគ្រាគោល សង្កេតឃើញថា អង្ករលេខ១ផ្លាម្លិះ តម្លៃថយចុះ ៤.២៣% អង្ករលេខ២ ផ្កាខ្ញី តម្លៃថេរ ០.០០% អង្ករលេខ៣ នាងមិញ តម្លៃកើនឡើង ៦.៤២% ម្រេច តម្លៃកើនឡើង ១៩.៨៤% ល្ងស តម្លៃកើន ឡើង ២០.៣៧% ល្ងខ្មៅ តម្លៃកើនឡើង ១៨.០០% សាច់គោ តម្លៃកើនឡើង ៤.២៦% សាច់ជ្រូកសាច់សុទ្ធ តម្លៃកើនឡើង ១៧.០២% ត្រីរ៉ស់ស្រស់តម្លៃកើនឡើង ១៦.00% ស្ករសថៃ តម្លៃថយចុះ ៦.៤០% ស្ករត្នោត តម្លៃថយចុះ ៣២.០៥% ប្រេងសាំងធម្មតា តម្លៃថយចុះ ៨.០០% ប្រេងម៉ាស៊ូតតម្លៃថយចុះ ១៣.៧០% និងតម្លៃហ្គាសកើនឡើង ០.២៨%៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation