ចន ច័ន្ទលក្ខិណា និងលោក ហ៊ុយ យ៉ាឡេង បោះទុនរួមគ្នាផលិត​ភាព​យន្ត​ខ្នាត​ធំ​រឿង ទារុណកម្មខ្មោច
| ព័ត៌មានជាតិ
SHARE

ទើបតែបើកផលិតកម្មភាពយន្តថ្មីៗ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានប្រកាសចាប់ដៃគ្នាជាមួយនឹងលោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករភាពយន្តដ៏ជោគជ័យខ្លាំងក្នុងឆ្នាំ២០១៧ ដើម្បីផលិតភាពយន្តខ្នាតធំមួយដែលមានចំណងជើងថា ទារុណកម្មខ្មោច ដែលតាមការបញ្ជាក់ភាពយន្តមួយនេះគ្រោងចំណាយប្រមាណជាង៥ម៉ឺនដុល្លារ។


គួរបញ្ជាក់ថា តារាសម្តែងក្នុងភាពយន្តខ្នាតធំមួយនេះ មានលោក ហ៊ុយ យ៉ាឡេង កញ្ញា ដួង ម៉ានិច្ច អ្នកនាង ចន ច័ន្ទលក្ខិណា លោក លឹម រដ្ឋា លោក ភីមៃ និងតារាសម្តែងល្បីៗជាច្រើនរូបទៀត
លោក ហ៊ុយ យ៉ាឡេង ដែលជាអ្នកដឹកនាំផង និងជាតួសម្តែងផងនោះបានបញ្ជាក់ថា ភាពយន្តរឿង «ទារុណកម្មខ្មោច» ជាភាពយន្តខ្នាតធំថ្មីមួយទៀតបន្ទាប់ពីរឿង ធ្មប់ ដែលបង្ហាញពីសម័យកាលពីររួមគ្នា គឺសម័យរបបខ្មែរក្រហម និងសម័យរីកចម្រើននាពេលបច្ចុប្បន្ន ដែលតាមរយៈភាពយន្តមួយនេះ សង្ឃឹមថា នឹងជោគជ័យមិនចាញ់រឿងធ្មប់នោះទេ។


ដោយឡែកការហក់មកបោះទុនខ្លួនឯងផលិតរឿងជាលើកដំបូងនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា អ្នកនាងនៅតែសង្ឃឹមខ្ពស់ថា ភាពយន្តមួយនេះនឹងទទួលបានការគាំទ្រខ្ពស់ ខណៈដែលរូបអ្នកនាងក៏ជឿជាក់លើសមត្ថភាពនៃការដឹកនាំផលិតរបស់លោក ហ៊ុយ យ៉ាឡេង ដែលជាដៃគូផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation