ព័ត៌មានជាតិ

ក្រសួងអប់រំ អំពាវនាវឱ្យឱពុកម្តាយគ្រប់រូបជួយបង្រៀនកូននៅតាមផ្ទះ កំឡុងពេលវិស្សមកាលមុនកំណត់

image

ក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្តីអំពាវនាវដល់មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ត្រូវជួយបង្រៀនកូននៅតាមផ្ទះ អំឡុងពេលដែលគ្រឹៈស្ថានសិក្សាគ្រប់កម្រិតត្រូវបានអនុញ្ញាតឱ្យវិស្សមកាលមុនកំណត់ បើទោះបី ជាមានកម្មវិធីរៀននិងបង្រៀនអនឡាញមួយចំនួនត្រូវបានដាក់ឱ្យប្រើប្រាស់។

ជាមួយគ្នានេះក្រសួងក៏បានបញ្ជាក់ប្រាប់មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ឱ្យប្រើប្រាស់ កម្មវិធីមួយដែលមាន ឈ្មោះថា «កុមាររៀនចេះ» ដែលរួមមានកញ្ចប់សម្ភារៈអំណាននិងគណិតវិទ្យាកម្រិតថ្នាក់ដំបូងនៅបឋមសិក្សា ថ្នាក់ទី១ និងទី២ ។

ព័ត៌មានទាក់ទង...